Quantcast
Channel: www.lookingtoday.com
Viewing all 5882 articles
Browse latest View live

សុខ ពិសី ជោគជ័យ ទាំងសិល្បៈ និងមុខជំនួញ

$
0
0

ភ្នំពេញ៖ តារាចម្រៀង របស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បច្ចុប្បន្នត្រូវបាន គេដឹងថា ក្រៅពីជោគជ័យ លើ អាជីពសិល្បៈ នាងកំពុងតែជោគជ័យ សម្រាប់ឱកាស ក្នុងការសម្ងំកើបលុយ ពីអាជីពបើកមុខជំនួញ រកស៊ីផ្ទាល់ខ្លួន បន្ទាប់ពីសម្រេចចិត្តបោះទុន និងចំណាយលុយខ្ទង់ រាប់ម៉ឺនដុល្លារ បើកហាងលក់សម្លៀកបំពាក់ បែបលក្ខណៈនារី។

ប្រភពព័ត៌ពីអ្នកសិ្នទ្ធស្នាល ក្នុងរង្វង់សិល្បៈ ជាមួយបាននិយាយថា តារាស្រីកញ្ញា សុខ ពិសី ពេលនេះកំពុងតែទទួល បានភាពជោគជ័យព្រមគ្នា ទាំងការងាររកស៊ី បើកហាងផ្ទាល់ខ្លួន និងអាជីពជាអ្នកសិល្បៈ។ នេះគឺជាឱកាសមួយល្អ បំផុតសម្រាប់តារាចម្រៀង សុខ ពិសី អាចប្រមូលលុយបានកាន់តែច្រើនពី អាជីពពីរផ្សេងគ្នា ក្នុងពេលតែមួយ ហើយក៏ ឱកាស ដើម្បីសម្រេចបាន នូវគោលបំណងទៅថ្ងៃអនាគត ដែលអាចសន្សំបានប្រាក់ កាន់តែច្រើន ដេកចាយយ៉ាង សប្បាយ លើគំនរមាសប្រាក់ ពីការខិតខំដោយកម្លាំង ញើសឈាម របស់នាងផ្ទាល់។

ប្រភពបាននិយាយទៀតថា ពិសី សព្វថ្ងៃមិនសូវទំនេរទេ ដោយត្រូវទៅមើលការខុសត្រូវ លើមុខជំនួញបើកហាង ផ្ទាល់ខ្លួន និងរវល់ខ្លាំង លើការចេញច្រៀង នៅតាមបណ្តាកម្មវិធីប្រគំតន្រ្តី របស់ស្ថានីយទូរសទ្សន៍នានា។ ចំណុចនេះ អាចនិយាយថា ជាភាពជោគជ័យព្រមគ្នា សម្រាប់តារាស្រីវ័យក្មេងម្នាក់នេះ។

កញ្ញា សុខ ពិសី បាននិយាយ ដោយអារម្មណ៍រំភើប ប្រាប់គេហទំព័រ LookingTODAY នារសៀលថ្ងៃនេះថា «ពិត ណាស់បងសព្វថ្ងៃទាំងសិល្បៈ និង ការរកស៊ីបើកហាងលក់សម្លៀក បំពាក់នារីៗ គឺកំពុងដំណើរការទៅមុខបានយ៉ាងល្អ ដូចគ្នា ខ្ញុំសប្បាយខ្លាំងណាស់ ព្រោះនេះជាភាពជោគជ័យមួយ សម្រាប់ជីវិត»។

តារាចម្រៀងសម្លេងពីរោះរណ្តំចិត្ត កញ្ញា សុខ ពិសី បានបន្ថែមថា «មួយរយៈនេះខ្ញុំរវល់ខ្លាំងណាស់ ចំពោះសិល្បៈ គឺត្រូវចេញច្រៀងរហូតសឹងតែគ្មាន ពេលសម្រាបផង។ ដូច្នេះពេលខ្លះ ក៏មិនសូវមានពេលគ្រប់គ្រាន់ ដើម្បីទៅមើលការ ខុសត្រូវគ្រប់គ្រងហាង ឲ្យបានដិតដល់ ព្រោះរវល់ពេក។ តែខ្ញុំមានបងប្អូន ជួយមើលការខុសត្រូវ ទើបធ្វើឲ្យមានដំណើរ ការ ទៅមុខបានល្អដូច្នេះ»។

ជាមួយគ្នានេះ សុខ ពិសី ក៏បានអរគុណ ដល់ទស្សនិកជន ដែលនៅតែបន្តការគាំទ្រ និងលើកទឹកចិត្តនាង រហូតធ្វើឲ្យ អាជីពសិល្បៈរបស់ខ្លួន កាន់តែមានសន្ទុះខ្លាំង នៅលើទីផ្សារសិល្បៈនាពេលបច្ចុប្បន្ន៕


វ៉ានីឡា បង្ហាញមុខគូស្នេហ៍ថ្មី ជាមន្រ្តីប៉ូលិស ស័ក្តិ៤កន្លះ

$
0
0

ភ្នំពេញ៖ តារាចម្រៀង ស្រីល្បីល្បាញខ្លាំង របស់ផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ានីឡា ដែលធ្លាប់រងពាក្យ ចចាមអារ៉ាម ជា ច្រើនដូចជា មានអនិជនក្រៅប្រទេស ជាម្ចាស់បេះដូង និងជាអ្នកនៅពីក្រោយ ភាពហ៊ឺហារ របស់នាង ព្រោះហាក់ លេចធ្លោរឿងសំភារ និយមសម្បើមណាស់ ក្នុងមួយរយៈចុងក្រោយ ពោលនាងតែងតែប្រើប្រាស់ សុទ្ធតែរបស់របរ ទំនើបៗ។ ភាពភ្ញាក់ផ្អើលថ្មីមួយទៀត គឺស្រាប់តែនៅសុខៗ តារាចម្រៀងបែបយុវវ័យ កញ្ញា វ៉ានីឡា បង្ហាញមុខសង្សារ ថ្មីឲ្យ មហាជនបានស្គាល់ ហើយត្រូវបានគេដឹងថា មានមុខងារជាមន្រ្តីប៉ូលិស (ស័ក្តិ៤កន្លះ) បម្រើការងារ នៅក្នុង ក្រសួង មហាផ្ទៃទៀតផង។

វ៉ានីឡា បានធ្វើឲ្យបេះដូងកន្លង់ៗទាំងឡាយ កកឈាម ដោយសារនាងមិនមែន នៅទំនេរ ដូចមុនឡើយ ពោលពេល នេះ នាងមានម្ចាស់ បេះដូងរួចទៅហើយ ។ កាន់តែក្ដៅគគុក ជាងនេះសង្សារជាមន្ត្រីប៉ូលីស មានសញ្ញប័ត្រ ពីប្រទេស វៀតណាមទៀតផង ហើយត្រូវបានគេស្គាល់ថា ឈ្មោះ ស័ក្តិ ។ គូស្នេហ៍តារាចម្រៀងស្រី ដ៏ស្រស់សោភារូបនេះ មិនត្រឹម តែមានចំណេះដឹង មានបុណ្យស័ក្តិទេ  ថែមទាំងមានរូបសម្បត្តិសង្ហា ហើយវ័យក្មេងស័ក្តិសម នឹងនាងខ្លាំងណាស់ ដែលភ័ព្វសំណាងនេះ មិនមែនតារាគ្រប់គ្នា សុទ្ធតែមាននោះទេ ។
 
ចំណែកឯដំណឹងរៀបការវិញ មិនទាន់មាននៅឡើយទេ ព្រោះតារាចម្រៀងស្រីរូបនេះ ពូកែលាក់បាំងណាស់ ដើម្បីចង់ ប្រមូលភាពល្បីល្បាញសិន មិនទាន់គិតរឿងគូស្នេហ៍ ។ តារាចម្រៀងស្រី វ៉ានីឡា មិនទាន់សុំការបំភ្លឺបានទេ ថានាង មាន គំរោងរៀបការពេលណា តែខាងប្រុសហាក់ចង់រៀបការឆាប់ៗ ព្រោះបានប្រពន្ធស្អាតល្បី និង រួសរាយអ្នកណា មិនចង់បាន ។ ងាកមកមើល ប្រជាប្រិយភាព តារាចម្រៀងស្រីរូបនេះវិញ ហាក់មិនស្រុតចុះ ហើយក៏មិនត្រដែតខ្ពស់ ទោះបងប្រុសនាង (លោក សុខ ជំនោរ) បានលើកដៃលា ពីផលិតកម្មភ្លេងរីខដ ហើយក៏ដោយ ៕

ក្រុម Cambodia Super Model រង​ការ​រិះ​គន់​ថា​ការ​បង្ហាញ​ម៉ូដ​នៅ​មាន​កម្រិត

$
0
0

ភ្នំពេញ៖ បច្ចុប្បន្នវិស័យដើរម៉ូដ នៅប្រទេសកម្ពុជា ហាក់កំពុងតែមានភាពរីកចម្រើន គួរឲ្យកត់សម្គាល់ ទោះបីជាមួយរយៈនេះ មានភាពស្ងប់ស្ងាត់ មិនសូវដូចកាលពីមុនក្ដី តែពេលមានកម្មវិធីតូច-ធំ ជាលក្ខណៈក្រុមហ៊ុនឯកជន ឬជាលក្ខណៈផ្លូវរដ្ឋក្ដី ពិសេសក្រុម ខេមបូឌា ស៊ូភើម៉ូឌែល ដែលមាននាង ឌួង ហ្សូរីដា ជាអ្នកគ្រប់គ្រង តែងលេចមុខជាបន្តបន្ទាប់។ ប៉ុន្តែមួយរយៈនេះ ហាក់មិនមានការងារធ្វើច្រើនដូចមុន ខណៈតារាល្បីៗក្នុងក្រុមរបស់នាង បែរជាលេចមុខក្នុងរោងការ ទៅវិញ ។ 

ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ បង្ហាញម៉ូដ និងថតម៉ូដលក្ខណៈបរទេសមួយ បាននិយាយថា ជាការពិតក្រុមដើរម៉ូដធំៗ នៅប្រទេសកម្ពុជា គ្មានក្រុមណាល្អ និងស៊ីដាច់ ក្រុម ខេមបូឌាសូភើម៉ូឌែល នោះទេ ផ្នែកខាងរូបសម្រស់ ។ បើនិយាយពីកេរ្តិ៍ឈ្មោះ សុទ្ធសឹងជា តារាសម្ដែងល្បីល្បាញ ប្រចាំប្រទេស ដូចជា អ្នកនាង ចន ច័ន្ទ លក្ខិណា អ្នកនាង កែវ ពេជ្រ ពិសី កញ្ញា សូដា នីតា កញ្ញា មាន សុនីតា កញ្ញា ម៉ាក សែនសូនីតា និងមានសមាជិក តិចតួចបំផុត ដែលមិនល្បីល្បាញក្នុងក្រុមតារាម៉ូឌែល ។ សម្រាប់តារាម៉ូឌែល កំពស់នឹងមុខមាត់សំខាន់ណាស់ តែអ្វីដែលសំខាន់ជាងនេះ គឺទេពកោសល្យ ក្នុងការដើរ ឲ្យមានលក្ខណៈអន្តរជាតិ ។ ក្រុមនេះអ្នកដើរត្រូវមានស្ដង់ដា មិនមែនធ្វើអ្វីតាមតែនឹកឃើញ ហើយការហ្វឹកហាត់ ក៏សំខាន់ណាស់ដែរ មិនមែនស្អាត បានកំពស់ ហើយចេះតែដាក់ឲ្យដើរម៉ូដ បាននោះទេ ។ 

ក្រុមហ៊ុនដដែល បាននិយាយទៀតថា មិនមែនរើសអើង ក្រុមការងារថា មកពីម៉ូឌែលក្រុមណាទេ តែពេលទាក់ទងហៅមកធ្វើតេស ក្រុមខេមបូឌា សូភើម៉ូឌែល ជាប់តិចបំផុត ។ តារាម៉ូឌែលមួយចំនួន ក្នុងក្រុមនេះ ហាក់មោទភាពជាមួយសម្រស់ របស់ខ្លួនជ្រុល ភ្លេចគិតរឿងអភិវឌ្ឍន៍ខ្លួន ស្របពេលដែលប្រទេសជិតខាង គេដើរផុតយើងសែនឆ្ងាយ ក្នុងវិស័យម៉ូដ ។ ក្រុម ខេមបូឌា សូភើម៉ូឌែល អាចដើរម៉ូឌបានត្រឹមតែ បង្ហាញម៉ូដពេជ្រ និងខោអាវបុរាណៗ រ៉ូបញុំាការជាដើម តែបើផ្លូវការបែបបរទេស ពិបាកបន្តិចហើយ ព្រោះសមត្ថភាពនៅមានកម្រិត ។ ក្រុមនេះមានអ្នកលេចធ្លោមិនច្រើនទេ ពោល គឺមានតែ កេសី និង អ្នកនាង ចន ច័ន្ទលក្ខិណា ក្រៅពីនេះ ដើរមិនសូវបានល្អទេ តែសម្រស់ប្រើការបាន ។

កញ្ញា ឌួង ហ្សូរីដា ប្រធានក្រុម ខេមបូឌា សូភើម៉ូឌែល មិនអាចសុំការបំភ្លឺបានទេ ទូរស័ព្ទចូលគ្មានអ្នកលើក ព្រោះកញ្ញា បានប្រកាសក្ដែងថា នាងមិនសូវលើកលេខប្លែកៗឡើយ ៕

រំភើបឬយ៉ាងណា ! អនាគត​កូន​កំលោះ​ដក​ធ្មេញ​ខ្លួន​ឯង​មួយ​គ្រាប់​ដាំ​ជំនួស​ត្បូងពេជ្រ​ធ្វើ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ជូន​គូ​ដណ្តឹង

$
0
0

អាមេរិក៖ស្ត្រីម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានថតរូប ចិញ្ចៀនភ្ជាប់ពាក្យ របស់ខ្លួន បង្ហោះនៅលើទំព័រហ្វេសប៊ុកតែអ្វីដែលប្លែកនោះគឺចិញ្ចៀនដាំដោយធ្មេញបុរសជាគូ ដណ្តឹងជំនួសត្បូងពេជ្រ ដែលភាគច្រើន គ្រប់នារីចង់បាននោះ។ Carlee Leifkes និយាយថា នាងមានទំនាក់ទំនងជាមួយគូដណ្តឹងឈ្មោះ Lucas Unger នៅពេលដែលចូលរួមក្នុងពិធីប្រគុំតន្ត្រីមួយ នៅក្នុងប្រទេសកាណាដាដែលជាប្រទេសកំណើត របស់បុរសជាគូដណ្តឹងនោះ ហើយទំនាក់ទំនងនេះ ក៏ក្លាយជាស្នេហាផងដែរ រហូតដល់ឈានដល់ការត្រៀមខ្លួនធ្វើជាគូជីវិតនឹងគ្នា។ នៅថ្ងៃភ្ជាប់ពាក្យ Leifkes និយាយថា គូដណ្តឹងនាងជឿថាធ្មេញ ដ៏មានតម្លៃរបស់គាត់នេះគឺធ្វើឲ្យនាងពេញចិត្តជាងពេជ្រ ដូច្នេះហើយទើបគាត់សម្រេចយក វាមកដាំជំនួសត្បូងពេជ្រ សម្រាប់ធ្វើជាចិញ្ចៀនក្នុងថ្ងៃដ៏វិសេសនេះហើយនាងក៏សរសេរក្នុងហ្វេសប៊ុកដែរថា យើងត្រូវចាំថាពេជ្រមិនប្រាកដថា មានតម្លៃសម្រាប់នារីគ្រប់រូបទេ៕

មិនគួរឲ្យជឿ ! ក្មេងប្រុស​អាយុ​៥ឆ្នាំ​ម្នាក់​បាត់​ខ្លួន​ជាង​ដប់​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​វិញ​ពេល​ដែល​គេ​កំពុង​ដាក់​ពាក្យ​ចូល​រៀន​មហា​វិទ្យាល័យ

$
0
0

បរទេស៖ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ដែលបានបាត់ខ្លួនតាំងពីឆ្នាំ២០០២ ត្រូវបានប៉ូលីសរកឃើញថានៅមានជីវិតរស់នៅឡើយ ដែលពេលនេះ គេបានក្លាយជាយុវជនដ៏សង្ហាម្នាក់ថែមទៀត។

តាមហេតុការណ៍ឲ្យដឹងថា កាលពីខែសីហា ឆ្នាំ២០០២ Julian Tiberius Hernandez បានបាត់ខ្លួននៅតំបន់ Birmingham, Alabama ហើយក្មេងប្រុសរូបនេះត្រូវបានគេសង្ស័យថា ឪពុកអាយុ៥៣ឆ្នាំឈ្មោះ Bobby Hernandez លួចពង្រត់យកទៅ។ ពេលនេះ Julian មានអាយុ១៨ឆ្នាំហើយគេរស់នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ហើយក៏ជាមនុស្សម្នាក់ដែលប៉ូលីសអះអាង ថាជាក្មេងប្រុសកាលពី១៥ឆ្នាំមុន ដែលបាត់ខ្លួនដែរ រីឯបុរសជាឪពុកកំពុងប្រឈមនឹងការចោទប្រកាន់ពីរឿងនេះថាបានពង្រត់កូនប្រុសខ្លួនឯងព្រោះនៅថ្ងៃកើតហេតុ ប៉ូលីសស៊ើបដឹងថា Bobby បានទៅយកកូនប្រុសពីសាលា ហើយក៏បានដកប្រាក់ពីធនាគារជាច្រើនមុននឹងបាត់ខ្លួន។

មេធាវីម្នាក់និយាយថា ក្មេងប្រុសដែលបានបាត់ខ្លួនក្នុងរយៈពេលដ៏យូរមកហើយ ត្រូវបានរកឃើញបន្ទាប់ពីគេបានក្លាយ ជាយុវជនម្នាក់ ដែលកំពុងដាក់ពា ក្យចូលរៀននៅមហាវិទ្យាល័យមួយដោយភិនភាគនិងអត្តសញ្ញាណរប ស់គេត្រូវបានប៉ូលីស និងភ្នាក់ងារ FBI សង្ស័យរួចក៏ផ្ទៀងផ្ទាត់មើលជា មួយប្រវត្តិរូបក្មេងដែលបាត់ខ្លួនកាលពីជាងដប់ឆ្នាំមុនទើបដឹងការពិត៕

ម្យ៉ាងដែរ ! មជ្ឈម​ណ្ឌល​ផ្សារ​ទំនើប​មួយ​ទទួល​បានការ​គាំទ្រ​ពីអតិថិជន​ព្រោះ​មាន​ជម្រក​សម្រាប់​សត្វ​ឆ្កែ​សម្រាក

$
0
0

ញូវហ្សឺលែន៖ ថ្មីៗនេះមជ្ឈមណ្ឌលផ្សារទំនើបមួយនៅប្រទេស ញូវហ្សឺលែនបានបង្កលក្ខណៈងាយស្រួល ដល់ម្ចាស់សុនខទាំងឡាយ ដែលស្រលាញ់ សត្វចិញ្ចឹមរបស់ខ្លួនដោយចង់យកវាទៅតាមគ្រប់ពេលវេលាគឺពួកគេអាចមកកាន់ផ្សារទំនើប នៅទីនេះបាន ព្រោះមានជម្រកសម្រាប់ ឲ្យសុនខទាំងនោះស្ថិតនៅយ៉ាងងាយស្រួ លដោយមានអាហារនិងទឹកឲ្យ វាទៀតផងខណៈដែលម្ចាស់ រវល់ដើរទិញឥវ៉ាន់។ មជ្ឈមណ្ឌលផ្សារទំនើបដ៏ធំនេះមានឈ្មោះថា Bayfair ស្ថិតនៅតំបន់ឈូងសមុទ្រខាងលិចហើយអ្នកគ្រប់គ្រងផ្សារគឺលោក Kylie McGregor និយាយថា ទីនេះទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើន តាំងពីចាប់ផ្តើមបើកសម្ពោធផ្សារជាផ្លូវការកាលពីសប្តាហ៍មុន ព្រោះយើងមានប្រឡៅកបំពាក់ឲ្យសុនខនៅពេលដែលម្ចាស់យកមកផ្ញើដោយមានសោរចាក់ជាប់មិនឲ្យចោរលួចបានឡើយ។

ជម្រកសម្រាប់សុនខជ្រកនេះផ្តល់ភាពងាយស្រួលដល់ម្ចាស់ក្នុងការដើរទិញឥវ៉ាន់ក្នុងផ្សារដោយមិនខ្វល់ទុកវាចោលក្នុងរថយន្តខណៈពេលយកមកតាមខ្លួននោះទេព្រោះមជ្ឈមណ្ឌលផ្សារ Bayfair មានទីធ្លាគ្រប់គ្រាន់អាចផ្ទុកសុនខបានជាច្រើនក្បាល ហើយជម្រករបស់ពួកវា គឺត្រជាក់ស្រួលនិងមានទឹកផឹកព្រម ទាំងវត្ថុឲ្យពួកវាលេងទៀតផង៕

សើចសប្បាយជាមួយរឿង "ប្រចំាគ្នាម្ល៉េះ"ក្រុមកំប្លែងនាយពាក់មី ថ្ងៃចុងសប្ដាហ៍ (Video Inside)

$
0
0

ភ្នំពេញ៖ ដើម្បីជាចំណីអារម្មណ៍ ក្នុងថ្ងៃចុងសប្ដាហ៍ សម្រាប់ប្រិយមិត្ត គេហទំព័រ LookingTODAY បានពាំនាំយកមកនូវរឿងកំប្លែង ដែលសម្ដែង ដោយក្រុមកំប្លែងនាយ ពាក់មី ក្នុងរឿងមួយ មានចំណងជើងថា "ប្រចំាគ្នាម្ល៉េះ" ដើម្បីឲ្យប្រិយមិត្ត បានទស្សនាកម្សាន្តសប្បាយ។ ទោះបីជាយ៉ាងណា នៅពេលប្រិយមិត្ត បានខិតខំបំពេញការងារ ពេញមួយសប្ដាហ៍មកនេះ ពិតជាមានអារម្មណ៍ នឿយហត់ច្រើន និងស្មុគស្មាញ ក្នុងចិត្តជាក់ជាមិនខាន។

ប៉ុន្តែនៅពេលនេះ ចូរប្រិយមិត្តងាក មកកម្សាន្តសប្បាយ ប្លែកភ្នែកជាមួយរឿង កំប្លែងវិញម្ដង ជឿជាក់ថាលោកអ្នក ពិតជារសាយអារម្មណ៍ ពីភាពតានតឹងទាំងប៉ុន្មាន ចេញពីក្នុងខ្លួន តាមរយៈការទស្សនា រឿងកំប្លែងនេះ។

ចង់ដឹងថារឿង "ប្រចំាគ្នាម្ល៉េះ" របស់ក្រុមកំប្លែងនាយ ពាក់មី មានអត្ថន័យ និងធ្វើឲ្យលោកអ្នក ផ្ទុះសំណើចកម្រិតណា សូមទស្សនាទាំងអស់គ្នាជាមួយ LookingTODAY៖

«វាដូចជា​ពិតមែន​ហើយ»​ វគ្គទី៧​ ក្នុង​រឿង​ស្នេហ៍៩​ ពិតជា​ធ្វើឲ្យ​អ្នកទស្សនា​ជក់ចិត្ត..!​

$
0
0

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានធូរស្រាល ពីអារម្មណ៍តានតឹងទាំងឡាយ ជាពិសេសក្នុងថ្ងៃចុងសប្ដាហ៍ ក្រោយពីបានទស្សនាវីដេអូ បែបកំប្លែងអប់រំផ្លូវភេទ យុវវ័យសម័យទំនើប ក្រោមចំណងជើងរួមថា «ស្នេហ៍៩» វគ្គទី៧ «វាដូចជាពិតមែនហើយ» ។

ខ្សែភាពយន្ត ដែលមានតួសម្ដែង សុទ្ធសឹងជាតារាខ្មែរ និងអត្ថាធិប្បាយតាមបែបធម្មជាតិ (សំដីដើម) គឺពិតជាធ្វើឲ្យអារម្មណ៍ លោកអាចធូរស្រាលបានមួយចំនួន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ តាមរយៈភាពក្រម៉ិចក្រម៉ើម កាយវិកា រស់រវើកក្នុងរឿង «ស្នេហ៍៩» នេះ ដែលមានជារៀងរាល់ថ្ងៃសៅរ៍ ចុងសប្តាហ៍៕


Microsoft និង Cellcard ចុះហត្ថលេខា ទទួលសិទ្ធិផ្ដាច់មុខ លក់ទូរស័ព្ទ

$
0
0

ភ្នំពេញ៖ Cellcard និង Microsoft បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង មួយដែលនឹងផ្ដល់ សិទ្ធិអនុញ្ញាតឱ្យ ក្រុមហ៊ុន Cellcard ដាក់លក់ផលិតផល ទូរស័ព្ទ Microsoft ក្នុងហាងរបស់ខ្លួន។

ការផ្ដល់ជូនផ្ដាច់មុខក្នុងការលក់ ផលិតផលទូរស័ព្ទ Lumia របស់  Microsoft ជាផ្នែកមួយ នៃកិច្ចព្រមព្រៀងនេះ ហើយ ផ្តល់សម្រាប់តែចំពោះ អតិថិជនសែលកាតប៉ុណ្ណោះ។

ទូរស័ព្ទ Lumia រួមបញ្ចូលប្រព័ន្ធប្រតិបត្តិការ Windows OS ចុងក្រោយបំផុត របស់ Microsoft គឺ Windows 10 មាន One Drive  ដែលធានាផ្តល់នូវបទពិសោធ ពេញលេញគ្រប់ ទូរស័ព្ទរបស់អ្នក។ ប្រព័ន្ធប្រតិបត្តិការ OS ចុងក្រោយ នេះ បានដាក់បញ្ចូលមុខងារ ពិសេសៗរួមមាន ម៉ឺនុយបើកដែលអាចបញ្ជាបានតាមតម្រូវការ និងការបង្ហាញកម្មវិធី កម្មវិធី Browser ទំនើបថ្មី បច្ចេកវិទ្យា Microsoft ដែលបានដាក់បញ្ចូល Cortana មានមុខងារជា Webnote ដែល អនុញ្ញាតឱ្យអ្នកប្រើប្រាស់សរសេរគូសវាសនៅលើទំព័រវែបនានា Action Center កំណែថ្មី និងមុខងារជាច្រើនទៀត។

«យើងមានការរំភើបយ៉ាងខ្លាំងក្នុងសហការជាដៃគូជាមួយ Cellcard និងមានអតិថិជនរបស់ខ្លួនបានប្រើប្រាស់ ស្មាត ហ្វូនម៉ាក Lumia ផ្សេងៗរបស់យើងដែលដំណើរការដោយ Windows 10។ យើងជឿថា Microsoft នឹងមាន ផលិតផល ជាច្រើនទៀតដើម្បីផ្តល់ជូន និងពង្រីកវត្តមានសកម្មភាពចុះផ្ទាល់របស់យើង បន្ថែមទៀតតាមរយៈដៃគូ សហការដែលក្រុមហ៊ុនទូរស័ព្ទចល័តធំ និងឈានមុខគេមួយនៅកម្ពុជា គឺជាអ្វីដែលយើងមានសុទិដ្ឋិនិយមបំផុត»។ នេះបើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន Microsoft ប្រចាំនៅកម្ពុជា។

ការផ្ដល់ជូនកម្មវិធីពិសេសនៅក្នុងហាងផ្ទាល់ មានទាំងគម្រោងពិសេសផ្សេងៗ ការបញ្ចុះតម្លៃ និងកាដូឥតគិតថ្លៃ សម្រាប់ការជ្រើសទិញទូរស័ព្ទរបស់ក្រុមហ៊ុន Microsoft ។

លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Cellcard បានឲ្យដឹងថា «គំនិតផ្ដួចផ្ដើមកម្មវិធីហាងក្នុង ហាង (SIS) នេះ មានគោលបំណងឱ្យអតិថិជនយើងទទួលបាននូវបទពិសោធ ងាយស្រួលនៅក្នុងហាងផ្ទាល់ តែម្ដង។ ដោយបានចុះហត្ថលេខាជាមួយដៃគូជាច្រើន យើងប្រមើលមើលឃើញពីការប្រែក្លាយការិយាល័យ របស់ យើងឲ្យទៅជាកន្លែងប្រមូលផ្ដុំម៉ូដែលទូរស័ព្ទ មួយដែលមានលើពិភពលោក អាចឱ្យអតិថិជនយើងរកទិញតាម តម្រូវការ របស់ខ្លួនដោយមានដំណោះស្រាយសម្របសម្រួលពីដើមដល់ចប់ ក៏ដូចជាទទួលបទពិសោធជាមួយ ទូរស័ព្ទ ទំនើបចុងក្រោយក្នុងប្រើដៃជាលើកដំបូង។ យើងសប្បាយរីករាយណាស់ដោយមាន Microsoft ចូលរួម ក្នុងកិច្ចខិតខំរបស់យើង បង្កើតបាននូវបទពិសោធប្រើទូរស័ព្ទកាន់តែប្រសើរសម្រាប់អតិថិជន។ យើងក៏មានក្ដីរំភើប ក្នុងការធ្វើការរួមគ្នាដើម្បីបង្កើតនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដោយរួមបញ្ចូលធនធានរបស់ ក្រុមហ៊ុនយើងទាំងពីរ ដើម្បី ផ្តល់ឱ្យអតិថិជនកាន់តែច្រើនសមនឹងការចំណាយរបស់ពួកគាត់។

ផលិតផលទូរស័ព្ទរបស់ Microsoft នឹងមានលក់នៅការិយាល័យកណ្ដាល សែលកាត សាខាផ្លូវកម្ពុជាក្រោម និង សាខាទួលគោក ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ តទៅ៕

ផល​ប៉ះ​ពាល់​អាក្រក់ ដោយ​សារ​ការ ចូល​គេង​យប់​ជ្រៅ

$
0
0

សុខភាព៖ យោងទៅតាមការសិក្សា ស្រាវជ្រាវថ្មីរបស់ អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ជនជាតិអាមេរិកជាង ៤៣ភាគរយដែល មានអាយុពី ១៣ ទៅ ៦៤ឆ្នាំ មានទម្លាប់ក្នុងការទទួលទាន ដំណេកមិនល្អ។

ការគេងនៅពេលយប់ជ្រៅពេក អាចមកនូវផលអាក្រក់ជាច្រើន ដែលក្នុងនោះរួមមាន ការឡើងទម្ងន់ ការកើនឡើងនៃសម្ពាធឈាម និងងាយនឹងមានជំងឺ។ ជាក់ស្តែង ការគេងពិតជាសំខាន់ណាស់ សម្រាប់មនុស្សយើងម្នាក់ៗ ដែលវាអាចជួយទ្រទ្រង់ សារពាង្គកាយរបស់យើង ឲ្យមានថាមពលក្នុងការ ធ្វើកិច្ចការងារផ្សេងៗជាប្រចាំថ្ងៃ។ ដូច្នេះហើយប្រសិនបើ អ្នកចូលគេងនៅពេល យប់ជ្រៅខ្លាំងពេក វាអាចធ្វើឲ្យអ្នកគេង មិនបានគ្រប់គ្រាន់ មិនតែប៉ុណ្ណោះវាអាចធ្វើឲ្យ សុខភាពរបស់អ្នក កាន់តែទ្រុឌទ្រោម។ ជាមួយគ្នានេះដែរ ការគេងនៅពេលយប់ជ្រៅពេក អាចនាំឲ្យមាន ផលបះពាល់ដូចតទៅ៖

ខ្សោយការចងចាំ
នៅពេលដែលអ្នកកំពុងគេង ខួរក្បាលរបស់អ្នកបាន ធ្វើការប្រមូលទិន្នន័យថ្មីៗ ដែលអ្នកបានសិក្សាទុក។ ដូច្នេះប្រសិនបើ អ្នកគេងបានតិចជាង ៦ម៉ោងខួរក្បាលរបស់អ្នក នឹងមិនអាចធ្វើការប្រមូល ទិន្នន័យអស់ទាំងនោះបានឡើយ ដែលនេះជាហេតុធ្វើឲ្យ អ្នកមានការចងចាំ មិនល្អ។ ម្យ៉ាងវិញទៀត អ្នកនឹងមានការលំបាក ក្នុងការចងចាំរៀងអ្វីមួយ។ ហើយនៅពេលដែល អ្នកចាំវារួចហើយ នោះវានឹងអាចភ្លេច ទៅវិញបានភ្លាមៗ។

ខ្សោយភាពសុំានឹងជំងឺ
ការគេងមិនគ្រប់គ្រាន់ កាត់បន្ថយកោសិកាគ្រាប់ ឈាមសរបស់អ្នក។ កោសិកាទាំងនេះគឺប្រព័ន្ធ ភាពសុំានឹងជំងឺដ៏ខ្លាំងបំផុត ក្នុងការទប់ទល់នឹងមេរោគ និងជំងឺផ្សេងៗ ជាពិសេសមេរោគផ្តាសាយ។ មិនតែប៉ុណ្ណោះ ការគេងមិនគ្រប់គ្រាន់ដ៏អាច មានផល់ប៉ះពាល់ដល់ កំពស់របស់អ្នកផងដែរ ជាពិសេសសម្រាប់ក្មេងៗ ដែលរាងកាយរបស់ពួកគេ នៅតែបន្តការលូតលាស់៕

ស្វែង​យល់​ពីវិធី​សាស្ត្រ ធ្វើ​ធ្មេញ​ឱ្យ​សស្អាត

$
0
0

សុខភាព៖ ការធ្វើធ្មេញឱ្យស គឺជាការកែច្នៃ ពណ៌ធ្មេញតាមបែបបច្ចេកទេស ទំនើបនាពេលបច្ចុប្បន្ន។ តាមការស្ទាបស្ទង់ពីតួលេខនៃ មន្ទីរព្យាបាលមាត់ធ្មេញ ដ៏ធំជាងគេនៅប្រទេសកម្ពុជា បានបង្ហាញថា ការធ្វើធ្មេញឱ្យសកំពុង ពេញនិយមសម្រាប់អតិថិជន។ ភាគច្រើនពួកគេទាំងនោះ ជាពិសេសយុវវ័យ បានធ្វើការកែខៃពណ៌ធ្មេញ ពីធម្មជាតិទៅពណ៌សដើម្បី ជួយបង្កើនសោភ័ណ ភាពមាត់ធ្មេញរបស់ខ្លួន ឱ្យបានមួយកម្រិតថែមទៀត។ តើមានវិធីសាស្ដ្រយ៉ាងណាខ្លះ ដើម្បីធ្វើឱ្យធ្មេញសស្អាត? មានផលប៉ះពាល់អ្វីខ្លះ នៅពេលដែលលោក អ្នកធ្វើធ្មេញឱ្យពណ៌ស?

វិធីសាស្ដ្រធ្វើធ្មេញឱ្យស

ធ្មេញរបស់មនុស្សមានច្រើនពណ៌ មិនអាចកំណត់បានច្បាស់លាស់នោះទេ ហើយក៏មិនប្រាកដថា វាអាចធ្វើឱ្យសបានគ្រប់ ពណ៌ទាំងអស់នោះដែរ។ ព្រោះបើធ្មេញមានពណ៌ខ្មៅពេក ពិបាកនឹងកែខៃឱ្យសបានណាស់។ ការធ្វើឱ្យសនេះមិនអាច បានសស្អាតមួយ រយភាគរយនោះឡើយ គ្រាន់តែធ្វើឱ្យសជាងធ្មេញ កំណើតមួយកម្រិតតែប៉ុណ្ណោះ។

វិធីខាំពុម្ព ៖ វិធីនេះតម្រូវឱ្យ លោកអ្នកខាំពុម្ព តាមទម្រង់មាត់ធ្មេញរួចយក រាងធ្មេញនោះមកដាក់ថ្នាំ ដែលជួយធ្វើឱ្យស បន្ទាប់មកយកមកពាក់ នៅលើធ្មេញរយៈពេលប្រហែលជា ១៥ទៅ៣០នាទីជារៀងរាល់យប់។ ការធ្វើបែបនេះត្រូវប្រើរយៈពេល ប្រមាណជាមួយសប្ដាហ៍ទៅកន្លះខែ ទើបដឹងពីគុណភាព។ វិធីនេះមានភាពងាយស្រួល ព្រោះលោកអ្នកមិនចាំបាច់ទៅពេទ្យធ្មេញ រៀងរាល់ថ្ងៃនោះទេ គ្រាន់តែអ្នកអនុវត្ដតាម ការណែនាំរបស់គ្រូពេទ្យជំនាញ រួចយកមកធ្វើដោយខ្លួនឯង នៅឯផ្ទះជាការស្រេច។

ក៏ប៉ុន្ដែធ្មេញងាប់ ឬយកសរសៃធ្មេញហើយនោះ មានការពិបាកបន្ដិច ក្នុងការធ្វើធ្មេញឱ្យស។ គ្រូពេទ្យជំនាញអាចធ្វើធ្មេញប្រភេទនេះ ឱ្យសបានដោយខួងធ្មេញរួចដាក់ថ្នាំជួយឱ្យស ហើយបិទមកវិញប៉ុន្មានថ្ងៃ ក្រោយមកទើបយកថ្នាំនោះចេញ។ ការធ្វើដូច្នេះអាចជួយ ធ្មេញដែលងាប់នោះបានសមួយកម្រិត តែវាមិនអាចសនិងរឹងមាំ ដូចធ្មេញដែលនៅរស់បានទេ។   

វិធីបាញ់កាំរស្មី ៖ តម្រូវឱ្យលោកអ្នកទៅ ព្យាបាលនៅមន្ទីរពេទ្យ ដោយត្រូវដាក់អញ្ចាញធ្មេញ សិប្បនិម្មិតទន់ៗលើអញ្ចាញពិត រួចបាញ់ថ្នាំធ្វើឱ្យស នៅលើអញ្ចាញនោះ បន្ទាប់បាញ់កាំរស្មីនៅលើធ្មេញ ដើម្បីឱ្យកាត់ពណ៌ធ្មេញនោះចេញ។ វិធីនេះប្រើ ពេលលឿន និងឆាប់ដឹងពីប្រសិទ្ធភាព ប្រមាណជា១ម៉ោងតែប៉ុណ្ណោះ លោកអ្នកអាចឃើញពី ការប្រែប្រួលនៃពណ៌ធ្មេញភ្លាមៗ ដោយមិនចាំបាច់រង់ចាំយូរឡើយ។

មុននឹងធ្វើធ្មេញឱ្យស លោកអ្នកគួរថែទាំសុខភាពធ្មេញ ឱ្យមាំមួនជាមុនសិនលើសពីនេះ ការសម្អាតធ្មេញក៏ជួយសម្រួលភាព ស្រស់ស្អាតមួយសម្រាប់ ការធ្វើធ្មេញឱ្យសផងដែរ។

ប្រការប្រតិបត្ដិនៅពេលធ្វើធ្មេញឱ្យស

ជាតិគីមីដែលធ្វើធ្មេញឱ្យស វាបានបឺតជាតិពណ៌ចេញពីធ្មេញ ធ្វើឱ្យម៉ូលេគុលធ្មេញប្រហោងធំ ជាងមុនងាយរងនូវការជ្រាប ពណ៌ពីចំណីអាហារផ្សេងៗ។ ដូច្នេះលោកអ្នកគួរថែទាំ ឱ្យបានប្រសើរដោយត្រូវតម អាហារប្រភេទណាដែល មានពណ៌ដិតពេក ដូចជា កាហ្វេ តែ ស្រា បារី នៅរយៈពេលប្រមាណជា ១ឬ២សប្ដាហ៍ក្រោយពីធ្វើធ្មេញឱ្យសរួច។ ម្យ៉ាងទៀតលោកអ្នកគួរ តែជ្រើសរើសថ្នាំដុស ធ្មេញប្រភេទណាដែលមានជាតិក្លរអ័ររៃ ដែលជួយការពារធ្មេញសង្កៀរ ព្រោះធ្មេញសអាចមាន អាការស្រៀវខុសពី ធម្មតា បរិភោគអ្វី ក៏មិនឆ្ងាញ់។

ផលប៉ះពាល់នៃការធ្វើធ្មេញឱ្យស

ការធ្វើធ្មេញឱ្យស មិនមែនជាជម្រើសល្អសម្រាប់ សុខភាពធ្មេញឡើយ គ្រាន់តែអាចជួយលើក សោភ័ណភាពសម្រស់តែប៉ុណ្ណោះ។ ការកែប្រែពណ៌ធ្មេញ ពីធម្មជាតិប្រៀបដូចជាការ យកអាវពណ៌ផ្កាឈូកទៅធ្វើ ឱ្យក្លាយទៅជាពណ៌ស ដោយប្រើប្រាស់សារជាតិគីមីច្រើន ដើម្បីកាត់ក្លាយទៅជាពណ៌ស។ ទីបំផុតធ្មេញ ឬអាវនោះទទួលបានពណ៌ ដូចចង់បានពិតមែនប៉ុន្ដែមិនអាចប្រើប្រាស់ បានយូរអង្វែង ងាយពុកផុយនិងបាត់បង់ នូវគុណភាពខ្លះៗដោយសារថ្នាំ។ ប្រសិនបើលោកអ្នក អាចទទួលពណ៌ធ្មេញពីធម្មជាតិបាន គួរតែចៀសវាងការធ្វើធ្មេញឱ្យស វាជាការប្រសើរមួយក្នុងការថែទាំ ធ្មេញរបស់លោកអ្នកឱ្យមានភាពរឹងមាំ។

ដំបូន្មានអ្នកប្រឹក្សា

មុននឹងធ្វើធ្មេញឱ្យស លោកអ្នកគួរតែគិតថា តើធ្មេញលោកអ្នកមានសុខភាពមាំមួនហើយ ឬនៅ។ ព្រោះការធ្វើធ្មេញឱ្យស លុះត្រាតែធ្មេញមានលក្ខណៈ ប្រសើរជាមុនសិនទើបល្អ។ គួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញ ឱ្យបានច្បាស់លាស់មុនចង់បានធ្មេញស ព្រោះផលប៉ះពាល់មានច្រើន ជាងផលចំណេញ។ គួរធ្វើការសម្អាតធ្មេញ និងត្រួតពិនិត្យធ្មេញឱ្យបាន រៀងរាល់៦ខែម្ដង ដើម្បីការពារ និងថែរក្សាធ្មេញឱ្យបានរឹងមាំ៕

Looking Today

ទីបំផុត ចន ច័ន្ទលក្ខិណា ប្រកាស​សុំ​ចុះ​ចាញ់​ដោយ​ខ្លួន​ឯង

$
0
0

ភ្នំពេញ៖ នៅទីបំផុតារាសម្តែងជើងចាស់សម្បូរ រឿងអាស្រូវស្នេហា និងជាអ្នកដែលលេចធ្លោ ខ្លាំងជាងគេ រឿងចេញមុខប្រឆាំង ជុំវិញការចាក់ផ្សាយភាពយន្តភាគថៃ នៅក្នុងស្រុកខ្មែរអ្នកនាង ចន ច័ន្ទក្ខិណា បានចេញមុខប្រកាសសុំចុះចាញ់ និងបង្ហាញក្តីអស់សង្ឈឹមខ្លាំង ខណៈចំណាត់ការរបស់ក្រសួងព័ត៌មាន ហាក់កំពុងគ្មានប្រសិទ្ធភាពទៅលើការបញ្ឈប់ បានចំពោះការចាក់បញ្ចាំង ភាពយន្តបរទេសពិសេសរឿងភាគរបស់ថៃ នៅលើស្ថានីយប៉ុស្តិ៍ទូរសទ្សន៍ ក្នុងស្រុកខ្មែរមួយចំនួននោះ។

នៅលើបណ្តាញសង្គហ្វេសប៊ុក របស់អ្នកនាងចន ច័ន្ទលក្ខិណាថ្មីៗនេះបានសរសេរបង្ហោះ ជាសាធារណៈថា៖  «មនុស្សដែលចាញ់គ្រប់យ៉ាង ខ្ញុំសុំនិយាយថាខ្ញុំសុំចុះចាញ់ហើយហើយក៏ឆ្អែតបំផុតឆ្អែត ឡើងក្អួតចេញមកវិញដើម្បីសិល្បៈវប្បធម៌ជាតិ ខ្ញុំត្រូវមនុស្សមួយប្រទេស ជេនិងរិះគន់យ៉ាងអាម៉ាស់ តែខ្ញុំទទួលយកបានទាំងអស់អោយតែសិល្បះខ្មែរមានដង្ហើម តែអ្វីៗគឺខុសទាំងអស់ ហើយក្លាយជាជនដែលស្គាល់ តែការខុសព្រោះខ្ញុំមិនចេះធ្វើ ជាមនុស្ស អាត្មានិយមមិនចេះស្តោះហើយលេប មិនចំណុះគេ មិនចេះយកមុខយកមាត់»

នៅក្នុងអត្ថន័យខ្លឹមសារដដែលនោះនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ទៀតថា៖ «ពីពេលនេះទៅគឺសុំធ្វើ ជាមនុស្សអាត្មានិយមនិងលែងជឿ ជាក់គ្រប់វិស័យព្រោះវាគ្មានជំនឿទៀតទេ អ្នកធ្វើគឺខ្ញុំ អ្នកស្រែកគឺគេ អ្នកបានផលគឺឈ្មួញ ហើយសូមមេត្តាឈប់យកខ្ញុំទៅប្រើប្រាស់ ទៀតទៅខ្ញុំសុំធ្វើជាអ្នកសិល្បៈ ដែលមិនមានសតិសម្បជញ្ញៈ វិញល្អជាងគឺឆ្អែតគ្រប់យ៉ាង»

តាមរយៈសារចុងក្រោយរបស់តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ពេលនេះត្រូវបានគេដឹងថាធ្វើឡើង បន្ទាប់ពីសេចក្តីប្រកាស និងចំណាត់ការ របស់ក្រសួងព័ត៌មាន ឲ្យគ្រប់បណ្តាស្ថានីយប៉ុស្តិ៍ទូរទស្សន៍ ក្នុងស្រុកទាំងអស់ត្រូវបញ្ឈប់ ការចាក់ផ្សាយភាពយន្តបរទេស ក្នុងអំឡុងម៉ោង៧ដល់ម៉ោង ៩យប់ ដែលជាម៉ោងសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរដោយបានដាក់កំហឹតគិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ គឺលែងឲ្យមានការចាក់បញ្ចាំងភាពយន្តបរទេសបន្តទៀត។ប៉ុន្តែផ្ទុយទៅវិញជាលទ្ធផល សេចក្តីប្រកាសរបស់ក្រសួង ខាងលើហាក់ពុំមាន ប្រសិទ្ធភាពចំពោះការដាក់កំហិតនោះទេ ព្រោះថារហូតមកទល់ពេនេះគេសង្កេតឃើញ នៅមានប៉ុស្តិ៍ទូរទស្សន៍ ក្នុងស្រុកមួយចំនួននៅតែបន្ត ការចាក់បញ្ចាំងភាពបរទេស ដដែលពិសេសភាពយន្តភាគថៃនេះតែងម្តង។ជាក់សម្តែងដូចជាស្ថានីយទូរទស្សន៍បុស្តិ៍លេខ៥ ជាដើមគឺនៅតែបន្តការចាក់ផ្សាយភាពថៃដូចដើម។

គួររម្លឹកថា កាលពីកន្លងទៅថ្មីៗនេះក្រសួងព័ត៌មាន ធ្លាប់បានចេញសេចក្តីប្រកាស របស់ខ្លួនមួយដោយតម្រូវឲ្យ គ្រប់បណ្តាស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកទាំងអស់បញ្ឈប់ ការចាក់ផ្សាយភាពយន្តបរទេស ចន្លោះពីម៉ោង ៧យប់ដល់ម៉ោង ៩យប់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។នៅក្នុងសេចក្តីប្រកាសនោះ ក៏បានបញ្ជាក់ថាករណីម្ចាស់ស្ថានីយ៍ទូរទ្សន៍ ណាមិនគោរពតាមសេចក្តីជូនដំណឹង របស់ក្រសួងនឹងត្រូវផាកពិន័យ ឬប្រឈមការដកអាជ្ញាប័ណ្ឌទាំងស្រុង៕

ស្វែងយល់ពីវិធីមួយចំនួន ដើម្បីជួយឲ្យលូតកម្ពស់

$
0
0

សុខភាព៖ មាន២ដំណាក់កាល ដើម្បីជួយឲ្យមានការលូតកម្ពស់តាមរបៀបធម្មជាតិ ។ អ្នកសិក្សាខាងផ្នែកវិទ្យាសាស្ត្រ បានបង្ហាញឲ្យឃើញថា វិធីដ៏ល្អបំផុតដើម្បីឲ្យមានការលូតកម្ពស់តាមបែបធម្មជាតិ គឹមានការរួមបញ្ចូលទាំងការទទួលទាននូវ ចំណីអាហារ ដែលមានលក្ខណៈសមស្រប ការធ្វើលំហាត់ប្រាណឲ្យបានគ្រប់គ្រាន់ និងការបំបាត់នូវភាពស្មុគស្មាញរបស់ខ្លួន ។

ដូច្នេះហើយអ្នកអាចអនុវត្តន៍ តាមដំណាក់កាលដូចខាងក្រោមនេះ៖

ដំណាក់កាលទី១: ការបរិភោគអាហារឲ្យបានសមស្រប អាហារគឺមានអត្ថប្រយោជន៍ខ្លាំងណាស់ ប្រសិនបើអ្នកចង់លូតកម្ពស់ ។អ្នកទាំងអស់គ្នានឹងមិនអាច សម្រេចនូវបំណងរបស់អ្នកបានទេ ប្រសិនបើអ្នកបោះបង់ចោលនូវការ បរិភោគអាហារដែលមាន សារជាតិបម្រុងរាងកាយ ក្នុងរាងកាយរបស់អ្នក ។ តើអ្នកបានដឹងទេថា ការបរិភោគនូវអាហារ ទាំងអស់នោះអាច មានប្រសិទ្ធភាពរហូតដល់ 300% ក្នុងការលូតកម្ពស់?

ដំណាក់កាលទី២: ការធ្វើលំហាត់ប្រាណឲ្យបានគ្រប់គ្រាន់ ការធ្វើលំហាត់ប្រាណជាប្រចាំអាចធ្វើឲ្យចរន្តឈាម រត់ទៅឆ្អឹងរបស់អ្នក គ្រប់ទីកន្លែង ដែលជាហេតុធ្វើឲ្យឆ្អឹងរបស់អ្នកមានការលូតលាស់ ។ ហើយការធ្វើលំហាត់ប្រាណដែលល្អបំផុត
ដើម្បីលូតកម្ពស់នោះ គឺការហាត់ប្រាណជាលក្ខណៈយឺតៗ ។ វិធីនេះអាចធ្វើឲ្យសាច់ដុំរបស់អ្នកដើរស្រួល ម្យ៉ាងវិញទៀត អ្នកអាចបង្កើនកម្ពស់របស់អ្នកដោយការហក់កម្ពស់ ៕

មូលហេតុមួយចំនួន ដែលបណ្តាលឲ្យដេកមិនលក់

$
0
0

១. សំលឹងមើលនាឡិកា៖ មូលហេតុដ៏សាមញ្ញមួយនេះ ធ្វើឲ្យមនុស្សដេកមិនលក់ ដោយសារតែខ្វល់ខ្វាយពីរឿងម៉ោង ថាសល់រយៈពេលប៉ុន្មានទៀត សម្រាប់ដំណេក

២. បរិភោគភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន

៣. គិតពីរឿងដេកខ្លាំងពេក ឧទាហរណ៍គិតថា ត្រូវដេកឲ្យលក់ស្រួល ព្រោះព្រឹកឡើង មានកិច្ចប្រជុំសំខាន់មួយ ដែលចាំបាច់ត្រូវ ក្រោកពីព្រលឹម និងមានស្មារតីល្អ

៤. ជក់បារី៖ ជាតិនីកូទីនក្នុងបារី ធ្វើឲ្យខួរក្បាលចេះ តែភ្ញាក់ឡើង ច្រើនជាងធម្មតាពី១៥ ទៅ២០ដង

វីធីដោះស្រាយ៖ បិទបាំងកុំឲ្យឃើញនាឡិកា គឺរស់នៅដូចធម្មជាតិ មិនខ្វល់ពីរឿងម៉ោង ជៀសវាងផឹកកាហ្វេអ៊ីនមុនដេក ។ សម្រាកមួយភ្លែតមុនពេលដេក បំភ្លេចការងារចោល និងផ្តាច់បារី ឬបើទៅមិនរួច គួរជ្រើសរើសបារីណា ដែលមិនសូវប៉ះពាល់ ដល់ដំណេក ។

ប្រែសម្រួលដោយ៖ salarean.com ៕

ល្បងប្រាជ្ញាថ្ងៃចុងសប្តាហ៍៖ ស្វែងរកចំណុចខុសគ្នា

$
0
0

ភ្នំពេញ៖ ដូចជារៀងរាល់សប្តាហ៍ LookingTODAY តែងតែផ្តល់ជូននូវចំណី អារម្មណ៍ប្លែកៗ ដើម្បីជាការកម្សាន្តផង និងជាល្បងប្រាជ្ញាផង ។ល្បងប្រាជ្ញាចុងសប្តាហ៍នេះ ក៏មិនខុសពីសប្តាហ៍មុនដែរ សូមផ្តល់ជូននូវការស្វែងរក ភាពសុខគ្នានៃរូបគំនូរពីរ ។ យើងខ្ញុំសង្ឃឹម និងជឿជាក់ថា លោកអ្នកពិតជា អាចស្វែងរក កន្លែងខុសគ្នានៃរូបទាំងពីរបាន ៕

រីករាយជាមួយនឹង LookingTODAY ទាំងអស់គ្នា៖


រូបិយប័ណ្ណ​ប្រទេស​ទាំង១០ ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត ក្នុង​ឆ្នាំ២០១៥

$
0
0

ពិភពលោក៖ រូបិយប័ណ្ណ គឺជាប្រព័ន្ធមួយនៃក្រដាសប្រាក់ដែលត្រូវបាន គេប្រើប្រាស់ជាទូទៅនៅក្នុងប្រទេសនីមួយៗ ដែល ក្រដាសប្រាក់ បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ ។ តើអ្នកចង់ដឹងទេថា បណ្ដាប្រទេសណាខ្លះ មានរូបិយប័ណ្ណថ្លៃជាងគេបំផុតនោះ?

ខាងក្រោមនេះ ជារូបិយប័ណ្ណប្រទេសទាំង១០ ដែលមានតម្លៃថ្លៃជាងគេបំផុត ក្នុងពិភពលោកឆ្នាំ២០១៥៖

១. Kuwaiti Dinar
ជារូបិយប័ណ្ណរបស់ប្រទេសគុយវ៉ែត មានតម្លៃថ្លៃជាងគេបំផុត ក្នុងពិភពលោក ដែលក្នុង ១ Dinar ស្មើនឹងចំនួន ៣.៤៦ ដុល្លារអាម៉េរិក ។

២. Bahraini Dinar
ស្ថិតនៅលេខរៀងទី២ ក្នុងចំណោមរូបិយប័ណ្ណប្រទេស ដែលមានតម្លៃថ្លៃជាងគេបំផុត ក្នុងពិភពលោកនោះ គឺរូបិយ ប័ណ្ណនៃប្រទេសបារ៉ែន ដែលក្នុង ១ Dinar ស្មើនឹងចំនួន ២.៦៥ ដុល្លារអាម៉េរិក ។

៣. Omani Rial
ជារូបិយប័ណ្ណផ្លូវការនៃប្រទេសអូម៉ង់ (Oman) ដែលក្នុង ១ Rial ស្មើនឹងចំនួន ២.៦០ ដុល្លារអាម៉េរិក ។

៤. British Pound Sterling
ត្រូវបានគេស្គាល់ថា ជារូបិយប័ណ្ណរបស់ចក្រភពអង់គ្លេស ដែលក្នុង ១ Pound Sterling ស្មើនឹងចំនួន ១.៦១ ដុល្លារ អាម៉េរិក ។

៥. Jordanian Dina
ជារូបិយប័ណ្ណផ្លូវការនៃប្រទេសហ៊្សកដានី ដែលក្នុង ១ Jordanian Dinar ស្មើនឹងចំនួន ១.៤១ ដុល្លារអាម៉េរិក ។

៦. Azerbaijani Manat
ជារូបិយប័ណ្ណផ្លូវការនៃប្រទេស Azerbaijan ដែលក្នុង ១ Azerbaijani Manat ស្មើនឹងចំនួន ១.២៨ ដុល្លារអាម៉េរិក ។

៧. ប្រាក់អឺរ៉ូ (Euro)
ជារូបិយប័ណ្ណផ្លូវការនៃសហភាពជាតិអឺរ៉ុប ដែលក្នុង ១ Euro ស្មើនឹងចំនួន ១.២៧ ដុល្លារអាម៉េរិក ។

៨. Cayman Islands Dollar
ជារូបិយប័ណ្ណផ្លូវការរបស់ប្រទេស Cayman Islands ដែលក្នុង ១ Cayman Islands Dollar ស្មើនឹងចំនួន ១.២២ ដុល្លារអាម៉េរិក ។

៩. Swiss Franc
ជារូបិយប័ណ្ណរបស់ប្រទេសស្វីស និងប្រទេស Liechtenstein ដែលក្នុង ១ Cayman Islands Dollar ស្មើនឹងចំនួន ១.០៥ ដុល្លារអាម៉េរិក ។

១០. US Dollar
សម្រាប់លេខរៀងទី១០ ក្នុងចំណោមរូបិយប័ណ្ណ ដែលមានតម្លៃថ្លៃជាងគេក្នុងពិភពលោក គឺរូបិយប័ណ្ណ Dollar របស់ សហរដ្ឋអាម៉េរិក ៕

លេងល្បែងកម្សាន្ត ស៊ីអារម្មណ៍បែបនេះ នរណាអាចទ្រំាបានទៅ! (Video Insideo)

$
0
0

បរទេស៖ ពិតជាធ្វើឲ្យទស្សនិកជន មានការផ្ទុះសំណើចខ្លាំង ជាមិនខាន ជាមួយនឹងវីដេអូឃ្លីប មួយប្រមាណជាង ៥នាទី ដោយបានបង្ហាញ ល្បែងកម្សាន្តមួយ ដ៏ស៊ីអារម្មណ៍ ប្រុសបំផុត ដោយនៅក្នុងការលេងល្បែងនោះ គេតម្រូវឲ្យខាងបុរសៗ ស្លៀកន្សែងនំាគ្នាអង្គុយស្ងៀម រួចមកក៏មាននារី ដ៏ស្រស់ស្អាតជាច្រើននាក់ ពាក់កន្សែង ហើយក៏ដើរ ទៅរកពួកគេ រួចមកក៏ដោះកន្សែង ចេញឲ្យប្រុសទំាងអស់នោះ មើលរាងកាយដ៏ស្រស់ស្អាតរបស់នាង ហើយប្រសិនបើបុរសណាមានអារម្មណ៍ និងទ្បើងអាអូនតូចនោះ និងត្រូវភ្លើងឆក់ចាញ់គេតែម្តង ។

កុំឲ្យខាតពេលយូរ សូមទៅទស្សនាវីដេអូឃ្លីប ជាមួយនឹងគេហទំព័រកម្សាន្ត LookingTODAY ខាងក្រោមទាំងអស់គ្នា៖

ឃោរឃៅមែន! គ្រាន់តែ​សិស្ស​មិនស្តាប់​ គ្រូបង្រៀន​ម្នាក់​បញ្ជា​ឲ្យ​កូនសិស្ស ​អាយុ៧ឆ្នាំ​ស៊ីក្រដាស​ជាការ​ ដាក់ទោស​

$
0
0

អារ៉ាប់រួម៖ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ ត្រូវបានគ្រូបង្រៀនតន្ត្រីបង្ខំឲ្យស៊ីក្រដាសមេរៀន បន្ទាប់ពីលោកគ្រូរូបនោះ ផ្ទុះកំហឹងពេលដែលកូនសិស្សមិនស្តាប់ ខណៈពេលកំពុងបង្រៀនក្នុងថ្នាក់ ។

ហេតុការណ៍នេះគឺបានកើតឡើងនៅក្នុងសាលារៀនមួយស្ថិតនៅក្នុងទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម ដោយលោកគ្រូ ចិត្តឃោរឃៅនេះ មានឈ្មោះហៅកាត់ថា C.P ត្រូវបានប៉ូលិសបញ្ជាឲ្យបង់ប្រាក់ពិន័យចំនួន $544 ដោយរងការចោទ ប្រកាន់ពីបទប្រព្រឹត្តទង្វើខុសសីលធម៌ ជាគ្រូដែលងាយបង្កគ្រោះថ្នាក់ដល់ជីវិតក្មេង ។

ប៉ូលិសបាននិយាយថា នៅថ្ងៃកើតហេតុ គ្រូបង្រៀនតន្រី្តរូបនេះបានប្រាប់កូនសិស្សឲ្យកត់មេរៀនដែលខ្លួន កំពុងពន្យល់ តែកុមាររងគ្រោះមិនស្តាប់ បែរជាហែកក្រដាសលេងធ្វើឲ្យគាត់ផ្ទុះកំហឹងបញ្ជាឲ្យក្មេងយកក្រដាសនោះ មកស៊ីនៅចំពោះមុខមិត្តភ័ក្តិតែម្តង ដើម្បីជាការដាក់ទណ្ឌកម្ម ។

ពេលដែលកុមាររងគ្រោះមកដល់ផ្ទះ ក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺគ្រុន និងក្អួតចង្អោរថែមទៀតត្រូវបានឪពុកម្តាយនាំទៅមន្ទីរ ពេទ្យព្យាបាល ហើយគេក៏បានជាសះស្បើយឡើងវិញដែរ រីឯគ្រូចិត្តព្រៃផ្សៃនោះ ត្រូវបានប៉ូលិសឃាត់ខ្លួនតាមការរាយ ការណ៍របស់ឪពុកក្មេងប្រុស តែគាត់និយាយថា គ្រាន់តែនិយាយលេងប៉ុណ្ណោះ មិនគិតថាកូនសិស្សស៊ីក្រដាសពិតមែនទេ ហើយពេលដែលខ្លួនឃើញបែបនេះក៏ស្ទុះទៅទាញក្រដាសចេញពីក្មេងដែរ ។

គ្រូបង្រៀនរូបនេះត្រូវប៉ូលិសបញ្ជូនខ្លួនទៅតុលាការកាត់ទោស ក្រោយមកក៏ត្រូវបានដោះលែងវិញ បន្ទាប់ពីតុលាការ បញ្ជាឲ្យបង់ប្រាក់ពិន័យចំនួន $544 ពីបទប្រព្រឹត្តទង្វើបង្កគ្រោះថ្នាក់ដល់ក្មេង ៕

សម្រស់សិចស៊ី​របស់​នាង Han Ga Eun ធ្វើឲ្យ​អ្នក​ទស្សនា​ អត់​សរ​សើរ​មិន​បាន​

$
0
0

កូរ៉េ៖ តារាចម្រៀង និងតារាម៉ូដែលកូរ៉េខាងត្បូងនាង Han Ga Eun ដែលមានសម្រស់ស្រស់ស្អាត បានបង្អួតសម្រស់តាមប្រព័ន្ធ Online កម្សាន្តនាថ្ងៃពុធនេះ ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ យ៉ាងខ្លំាងចំពោះរូបភាព សិចស៊ីបញ្ចេញគល់សុដន់របស់នាង ។ នេះបើយោងតាមការចេញ ផ្សាយរបស់គេហទំព័រ Redflava  ។

រូបភាពបង្អួតសម្រស់ និងបញ្ចេញគល់សុដន់របស់នាង Han Ga Eun ជាច្រើនសន្លឹកបានទាក់ទាញ ការចាប់អារម្មណ៍ពីទស្សនិកជន រាប់លាននាក់ តាមប្រព័ន្ធ Internet ដោយសារតែរូបភាពនីមួយៗសុទ្ធសឹង តែបង្អួតភាពសិចស៊ីទាំងអស់ ។

នាង Han Ga Eun មានស្រុកកំណើត នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ នាងកើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ១៩៨៦ កម្ពស់ ១.៦៥ ម៉ែត្រ និងទម្ងន់ ៤៦ គ.ក្រ ៕

សមាជិក​គ្រួសារ​ប្រតិកម្ម​ ព្រោះតែ​លោកយាយ​ អាយុ​៨៥ឆ្នាំ​ម្នាក់ សុខចិត្ត​បំផ្លាញ​ទ្រព្យ​ចោល​ ខ្លាចកូន​ចៅ​បែកផ្ទះ

$
0
0

ស៊ីដនី៖ ស្ទើរតែមិនគួរឲ្យជឿថា ស្ត្រីវ័យចំណាស់អាយុ៨៥ឆ្នាំម្នាក់ រស់នៅប្រទេសអូស្ត្រាលី បែរជាសុខចិត្តបំផ្លាញប្រាក់ និងឯកសារធនាគាររបស់ខ្លួនអស់ជាច្រើន ព្រោះតែមិនចង់ទុកកេរ្តិ៍មរតកណាមួយឲ្យសមាជិកគ្រួសារឡើយ ព្រោះខ្លាច ពួកគេបែកចេញពីខ្លួន ។

រឿងរ៉ាវដ៏កម្រនេះត្រូវបានគេឲ្យដឹងថា លោកយាយបានបំផ្លាញលុយអស់ប្រហែល ៩៥០.០០០ អឺរ៉ូ ឬប្រហែលជាង ១លានដុល្លារ ក្នុងបំណងបញ្ឈប់ក្រុមគ្រួសារពីការចែកទ្រព្យរបស់ខ្លួន ដោយបានកាត់សៀវភៅគណនីប្រាក់សន្សំក្នុង ធនាគារ និងលុយមានទាំងប៉ុន្មានចោលខ្ទេច មុនពេលដែលគាត់បាត់បង់ជីវិត ហើយឯកសារទាំងអស់ត្រូវបានគេរក ឃើញនៅក្រោមគ្រែរបស់គាត់ ។

ក្រុមគ្រួសារលោកយាយរូបនេះបានដាក់ពាក្យប្តឹងទៅតុលាការពីការបំផ្លាញទ្រព្យទាំងនោះ ប៉ុន្តែព្រះរាជអាជ្ញាលើក ឡើងថា គ្មានការចោទប្រកាន់ណាមួយអាចធ្វើបានទេ ព្រោះស្ត្រីម្នាក់គ្មានកាតព្វកិច្ចទុកប្រាក់ឲ្យក្រុមគ្រួសារឡើយ ។

អ្នកនាំពាក្យនៅធនាគារជាតិអូស្ត្រាលីម្នាក់បាននិយាយថា ប្រសិនបើសមាជិកគ្រួសារលោកយាយអាចរកឃើញប្រាក់ មួយចំណែកតូចណាមួយបន្សល់ទុក គឺគេអាចយកមកប្តូរនៅធនាគារបាន ៕

Viewing all 5882 articles
Browse latest View live