Quantcast
Channel: www.lookingtoday.com
Viewing all 5882 articles
Browse latest View live

ជា វណ្ណារិទ្ធ អំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាម

$
0
0

ភ្នំពេញ៖ លោក ជា វណ្ណារិទ្ធ គឺជាតារាសម្តែង និងជាពិធីករមួយដួង ដែលជារឿយៗ តែងតែចំណាយពេល ពីការងារ សិល្បៈ ងាកមកចូលរួមការងារសង្គម ជាញឹកញាប់។ ជាក់ស្តែងថ្មីៗនេះ លោកបានងាកមកចូលរួម សកម្មភាពបរិច្ចាគ ឈាម ដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះ ជីវិតមនុស្ស ។ ជាមួយគ្នានេះ លោកក៏បានធ្វើការអំពាវនាវ ទៅដល់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាអ្នកគាំទ្រលោក ឲ្យចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីជួយសង្គ្រោះ ជីវិតមនុស្សដែលត្រូវការ ឈាមជាចាំបាច់ ។

នៅថ្ងៃម្សិលមិញនេះ ពិធីករបុរសសង្ហា ដែលទើបតែក្លាយជាឪពុកគេថ្មីៗ លោក ជា វណ្ណារិទ្ធ បានបង្ហាញនៅលើទំព័រ Facebook របស់លោកថា លោកបានទៅចូលរួម សកម្មភាពបរិច្ចាគឈាម នៅមន្ទីរពេទ្យអង្គឌួង ជាលើកទី៣ ដោយ លោកមានការជឿជាក់ថា «ឈាមរបស់លោកមួយប្លោកនេះ អាចជួយសង្គ្រោះជីវិតជនរងគ្រោះម្នាក់ ឲ្យបានមានជីវិត រស់រាន បន្តទៀត លោកសប្បាយចិត្តនឹងទង្វើមួយនេះ»។

នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមនោះ ដែលតារាប្រុសរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ការបរិច្ចាគឈាមនេះគឺជា លើកទី៣ របស់លោកហើយ លោកពិតជាសប្បាយចិត្ត ដែលបានចូលរួមបរិច្ចាគឈាម ព្រោះថា ការបរិច្ចាគឈាម គឺជួយឲ្យសុខភាពរឹងមាំ ហើយលោកក៏អំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកគាំទ្រលោក ឲ្យចូលរួម ធ្វើការបរិច្ចាគឈាម ឲ្យបានគ្រប់គ្នា ព្រោះថាឈាមគឺមានតម្លៃខ្លាំងណាស់ ក្នុងការយកទៅជួយសង្គ្រោះជីវិត បងប្អូន ប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហា ដែលកើតឡើងជាយថាហេតុនានា បើយើងគ្មានឈាម ជួយជីវិតជនរងគ្រោះទេ គឺពួកគាត់ប្រាកដជា បាត់បង់ជីវិតជាក់ជាមិនខានឡើយ ៕


ពេជ្រ សោភា ទទូច​ចិត្ត​អ្នក​គាំ​ទ្រ កុំ​យក​ការ​គាំ​ទ្រ​ខ្លួន ទៅ​ប្រៀប​ជា​មួយ​តា​រា​ដទៃ

$
0
0

ភ្នំពេញ៖ តារាចម្រៀងថ្គាមខ្លា ប្រចាំផលិតកម្មហង្សមាសទើបតែចូល រោងការថ្មីៗ អ្នកនាង ពេជ្រ សោភា កាលពីរាត្រីយប់មិញនេះ បានចេញមុខសុំចិត្តអ្នកគាំទ្ររបស់នាង ក៏ដូចជាអ្នកគាំទ្រតារាចម្រៀងដទៃ កុំយកការគាំទ្ររបស់ខ្លួន លើតារាចម្រៀងមួយរូប ទៅប្រៀបធៀបនឹងតារាចម្រៀងដទៃទៀត ជៀសវាងកុំឲ្យកើតមានបញ្ហា ឈ្លោះប្រកែកគ្នា ដោយសារតែរឿងច្រណែន។

ជាទូទៅសម្រាប់អ្នកសិល្បៈ ជាពិសេសតារាចម្រៀង ស្ទើរគ្រប់ផលិតកម្ម តែងតែមានក្រុមអ្នកគាំទ្ររៀងៗខ្លួន ហើយនៅពេលតារា ក្នុងដួងចិត្តរបស់ពួកគេឡើងច្រៀងក្នុងកម្មវិធីប្រគំតន្រ្តីម្តងៗ ទស្សនិកជន តែងឃើញ ក្រុមអ្នកគាំទ្រ តាមទៅគាំទ្រស្រែកហ៊ោកញ្ជ្រៀវ រៀងរាល់កម្មវិធីទាំងអស់។ សកម្មភាពនេះ បានសរបញ្ជាក់ឲ្យតារាៗ ដឹងពីភាពជោគជ័យរបស់ខ្លួន តាមរយៈអ្នកគាំទ្រ ។ មិនតែប៉ុណ្ណោះថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ហាក់មានការផុសផុលច្រើន ទៅលើការកាត់តរូបតារាចម្រៀង យកមកដាក់ទន្ទឹមគ្នា ហើយធ្វើតេសថា តើតារារូបណា មានប្រជាប្រិយភាព និងលេចធ្លោខ្លាំងជាងគេ ។ ចំណុចនេះ គឺជាដើមហេតុ ធ្វើឲ្យអ្នកសិល្បៈមួយចំនួន មិនសូវសប្បាយចិត្ត និងធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេម្នាក់ៗ បានបង្ហាញការគាំទ្រ ទៅលើតារាក្នុងដួងចិត្តពួកគេរៀងៗខ្លួន ធ្វើឲ្យមានបញ្ហារវាងអ្នកគាំទ្រ និងអ្នកគាំទ្រ ។

ជាមួយគ្នានេះ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហាញសារខ្លី ជាភាសាខ្មែរ ក្នុងន័យសុំចិត្តអ្នកគាំទ្រ របស់តារាចម្រៀងគ្រប់រូប និងអ្នកគាំទ្រថា «ខ្ញុំសុំបញ្ជាក់ទៅដល់អ្នក ដែលបានគាំទ្រនាងខ្ញុំ ជាពិសេសអ្នកដែល បានដាក់ SP នៅខាងក្រោយឈ្មោះ នៃ Account Facebook របស់អ្នកទាំងអស់គ្នា សូមមេត្តាកុំរវល់ជាមួយនឹង Page, group ឬអ្នកប្រើប្រាស់បណ្តាញ Facebook មួយចំនួន ដែលបានយកតារានានា ទៅប្រៀបធៀប រកសម្លេងគាំទ្រថា តារាមួយណាខ្លាំងជាងមួយណា (ពិសេសរូបរបស់ខ្ញុំផ្ទាល់) បើសិនជាអ្នកទាំងអស់គ្នា ពិតជាស្រលាញ់គាំទ្រនាងខ្ញុំ ពិតប្រាកដ» ។

តារាចម្រៀងរូបនេះ ក៏បានប្រាប់ពីមូលហេតុ ដែលខ្លួនចេញមុខស្នើសុំចិត្តអ្នកគាំទ្ររបស់ខ្លួនថា មិនចង់ឲ្យអ្នកគាំទ្រ មានបញ្ហាឈ្លោះប្រកែក រវាងអ្នកគាំទ្រ និងអ្នកគាំទ្រ ហើយក៏អាចប៉ះពាល់ ដល់តារាផងដែរ ។ ការស្រលាញ់របស់អ្នកគាំទ្រសម្រាប់នាង គឺនាងដឹង និងអាច បង្ហាញឲ្យនាងឃើញ តាមមធ្យោបាយច្រើនណាស់ ហើយនាងក៏មិនចង់ឃើញ អ្នកគាំទ្ររបស់ខ្លួន មានជម្លោះជាមួយអ្នកណាម្នាក់ ដោយសារតែនាងដែរ ។ ហេតុនេះនាងរំពឹងថា អ្នកគាំទ្រ នឹងយល់ចិត្តនាង ហើយនាងក៏អរគុណ សម្រាប់ការស្រលាញ់ គាំទ្រពីអ្នកគាំទ្រគ្រប់គ្នា ៕

ក្រុមអ្នកគាំទ្ររិះគន់ នាង Suzy ថា ស្ទីល​ធ្វើ​ខ្លួន​មិន​សូវ​សម

$
0
0

កូរ៉េ៖ ថ្មីៗនេះ តារាចម្រៀង ដ៏ល្បីល្បាញសមាជិក Miss A កញ្ញា Suzy ត្រូវបានប្រិយមិត្តរិះគន់ថា ធ្វើខ្លួនមិនសូវសម ពេលចូលរួមព្រឹត្តិការណ៍ផ្សេងៗ ។

រូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ តារាចម្រៀងវ័យ២០ឆ្នាំ នាង Suzy ត្រូវប្រិយមិត្តរិះគន់ថា មើលទៅមិនស័ក្តិសម ទាំងការផាត់មុខ ម៉ូដសក់ និងសម្លៀកបំពាក់ផងដែរ ។

ពួកគេនាំគ្នាសរសេរថា «អ្នកផាត់មុខគួរធ្វើឲ្យនាង Suzy ស្អាតជាងនេះ ព្រោះនាងស្អាតស្រាប់ គួរដូរស្ទីលផាត់មុខ ដូរម៉ូដសក់ និងការស្លៀកពាក់ផងដែរ» ៕

YG ចេញមុខ​បញ្ចប់​ចម្ងល់​ដំណឹង​ស្នេហ៍​នាង CL និង Song Min Ho

$
0
0

កូរ៉េ៖ តារាចម្រៀងដ៏ល្បីល្បាញមេក្រុម2NE1 កញ្ញា CL ថ្មីៗ នេះត្រូវបានព័ត៌មានមួយចំនួនចុះផ្សាយថា កំពុងមានទំនាក់ទំនងស្នេហាជាមួយ លោក Min Ho សមាជិកក្រុម Winnerដែលស្ថិតនៅក្នុងផលិតកម្មតែមួយ។

ព័ត៌មានពីKorea Times បានឲ្យដឹងនៅថ្ងៃទី២១ខែតុលានេះថាក្រោយលេចឮដំណឹងស្នេហ៍របស់តារាវ័យ២៤ឆ្នាំCLនិង Min Ho មកនោះថ្ងៃនេះអ្នកនាំពាក្យរបស់ផលិតកម្មYG Entertainment បានចេញមុខបកស្រាយពាក្យចចាមអារ៉ាមដោយអះអាងថា CL និង Min Hoមិនបានស្រលាញ់គ្នាដូចព័ត៌មានមួយចំនួនលើកឡើងនោះទេ គឺអ្នកទាំងពីរកំពុងមមាញឹកខ្លាំងណាស់មិនដែលបានជួបគ្នាដូចក្នុងរូបថតនោះទេ ។CLក៏មមាញឹកជាមួយអាល់ប៊ុមចម្រៀងនៅអាមេរិក ហើយ Min Ho ក៏កំពុងវីវក់ជាមួយចម្រៀងថ្មីរបស់ក្រុម Winner ហើយដំណឹង ដែលចុះផ្សាយនេះគឺគ្មានមូលដ្ឋាន ។

សូមបញ្ជាក់ថា ពាក្យចចាមអារ៉ាម រឿងស្នេហារវាង CL និង Song Min Ho នេះបានផ្អើលឡើងបន្ទាប់ពីគេបានឃើញ តារាចម្រៀងទាំងពីរប្រើសំបកទូរស័ព្ទដូចគ្នា និងរូបភាពដើរចេញពីអាងទឹកជាមួយគ្នាដែលYG អះអាងថាទាំងនេះជា រូបភាពកាត់ត ៕

អាយុ១១ខែ ត្រូវបង្ខំ​ឲ្យ​រៀបការ លុះដឹង​ក្តី​ឈាន​ចូល១៩ឆ្នាំ នារីវ័យ​ក្មេង​ស្នើ​សុំតុលាការ​ឲ្យ​លុប​ចោល​អាពាហ៍​ពិពាហ៍​ខ្លួន

$
0
0

ឥណ្ឌា៖ នារីវ័យក្មេងអាយុ១៩ឆ្នាំម្នាក់ឈ្មោះ Santadevi Meghwal រស់នៅប្រទេសឥណ្ឌា បានចាប់ផ្តើមប្រឆាំងនឹងជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន ដោយអះអាងថានាងត្រូវបានបង្ខំឲ្យរៀបការតាំងពីអាយុ១១ខែក្នុងភាពជាទារកម្ល៉េះជា មួយនឹងក្មេងប្រុសម្នាក់ឈ្មោះ Saanval Ram ដែលពេលនោះគេមានអាយុ៩ឆ្នាំហើយនៅពេល Meghwal ឈានចូល ដល់វ័យ១៧ឆ្នាំត្រូវបានអ្នកភូមិប្រាប់ ឪពុកម្តាយឲ្យនាំយកនាងទៅ រស់នៅជាមួយសាច់ថ្លៃ ប៉ុន្តែដោយសារខ្លួនមិនព្រម ទើបធ្វើការតស៊ូប្រឆាំងនឹងការរៀបការដោយបង្ខំនេះ ។

លោក Meghwal បានដាក់ពាក្យប្តឹងតុលាការសុំលុបចោលអាពាហ៍ពិពាហ៍ពីកុមារភាពដោយនិយាយថា ខ្លួនត្រូវបាន គេបង្ខំ ហើយការព្យាយាមសុំលុបចោលជីវិតរៀបការនេះក្រុមគ្រួសារ និងរូបនាងក៏ប្រឈមនឹងការផាកពិន័យ ព្រមទាំង មនុស្សក្នុងសហគមន៍ទាមទារឲ្យចេញពីកន្លែងរស់នៅទៀតផង ព្រោះវាខុសនឹងប្រពៃណីសាសនា ប៉ុន្តែថ្មីៗនេះបាន ក្រុមសិទ្ធិមនុស្សជួយការពាររកយុត្តិធម៌ឲ្យនាង ទើបតុលាការសម្រេចឲ្យនាងមានសេរីភាពឡើងវិញ ដោយចាត់ទុក អាពាហ៍ពិពាហ៍កាលពីកុមារភាពនោះជាមោឃៈផងដែរ ៕

ស្តាយទូរសព្ទពេក! បុរស​ម្នាក់​លូក​ដៃ​ចូល​ចាន​បង្គន់​ដក​វិញ​មិនរួច បែរ​ជា​ហៅ​ក្រុម​ពន្លត់​អគ្គីភ័យ​ឲ្យ​មកជួយ

$
0
0

ប៉េកាំង៖ បុរសជនជាតិម្នាក់បានប្រាប់គេឲ្យហៅក្រុមពន្លត់អគ្គីភ័យមកបន្ទាន់ ខណៈពេលដែលគាត់កំពុងជាប់ដៃក្នុងចាន បង្គន់ដ៏កខ្វក់មួយ ព្រោះតែលូកដៃយកទូរសព្ទដែលធ្លាក់ចូលក្នុងនោះនៅពេលដែលខ្លួនទាញខោ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Haining ដោយនៅថ្ងៃកើតហេតុបុរសរូបនេះបានចូលទៅក្នុងបន្ទប់ទឹក ហើយក៏បានលើកខោចុះឡើង រួចក៏ធ្លាក់ទូរសព្ទដៃចូលទៅក្នុងចានបង្គន់ជ្រៅៗយកចេញវិញមិនបានទើបគាត់ស្រែកឲ្យ គេឯង ជួយរហូតដល់មានគេឮក៏រត់មកជួយ ប៉ុន្តែនៅតែមិនអាចទាញដៃបុរសនោះចេញមកក្រៅវិញបានឡើយ ទើបពួក គេសម្រេចចិត្តទូរសព្ទទៅក្រុមពន្លត់អគ្គីភ័យឲ្យមកជួយ ។

ក្រុមពន្លត់អគ្គីភ័យបានវាយបំបែកចានបង្គន់ ដើម្បីជួយសង្គ្រោះបុរសរងគ្រោះឲ្យដកដៃមកវិញបាន ដោយចំណាយពេល ប្រហែលជាង១ម៉ោង ហើយបុរសរងគ្រោះរូបនេះមិនអាចរាវរកទូរសព្ទនៅក្នុងចានបង្គន់ឃើញទេ ដោយសារវាធ្លាក់ជ្រៅ ពេក ទើបគេត្រឡប់ទៅផ្ទះវិញ ជាមួយនឹងដៃហើម ហើយក៏គ្មានទូរសព្ទដែរ ៕

ខឹងប្រពន្ធលួច​ទាក់​ទង​ប្រុស​ថ្មី បុរស​ជាប្តី​តូច​ចិត្ត​ទិញ​ផ្លែឡាម មក​កាត់​លិង្គ​ខ្លួន​ឯងចោល

$
0
0

អ៊ុយហ្គាន់ដា៖ បុរសវ័យក្មេងម្នាក់ រស់នៅក្នុងប្រទេសអ៊ុយហ្គាន់ដា ត្រូវបានរុញទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជននេះកាត់ ប្រដាប់ភេទខ្លួនឯងចោល ព្រោះតែខឹងប្រពន្ធលួចមានសាហាយស្មន់ ។

បុរសដែលគិតខ្លីនេះ មានអាយុ៣៧ឆ្នាំឈ្មោះ Bosco Ssebagala រស់នៅក្នុងតំបន់ Nakatovo ត្រូវបានគេនាំទៅមន្ទីរ ពេទ្យ Kayunga បន្ទាប់ពីគាត់យកផ្លែឡាមមកកាត់លិង្គចោល នៅពេលដែលតូចចិត្តនឹងប្រពន្ធផិតក្បត់ រីឯម្តាយបុរស រងគ្រោះបានប្រាប់ប៉ូលិសថា កូនប្រុសគាត់ផ្ទុះកំហឹងពេលដែលដឹងថា ប្រពន្ធលួចចេញទៅជប់លៀងជាមួយប្រុសថ្មីនៅ ក្នុងក្លឹបមួយ ហើយលោក Ssebagala ក៏បានទៅក្លឹបនោះតែមិនឃើញប្រពន្ធនៅទីនោះទេ ទើបគេត្រឡប់មកផ្ទះវិញ ដោយមានទិញផ្លែឡាមមកជាមួយផង ដើម្បីកាត់លិង្គខ្លួនឯងចោល ។

ក្រុមគ្រូពេទ្យបានឲ្យដឹងថា ពួកគេមិនអាចតភ្ជាប់លិង្គបុរសរងគ្រោះបានឡើយ ហើយបុរសគិតខ្លីរូបនេះក៏មិនអាច ប្រព្រឹត្តសិចបានតទៅទៀតដែរ ៕

ប្លែកមែន! ស្ត្រី​ម្នាក់​ផ្តល់​កិត្តិយស​ឲ្យ​កូន​ប្រុស ដែល​ស្លាប់​ដោយ​ដាក់​សព​ឲ្យ​អង្គុយ ផឹក​ស៊ី​ក្នុង​បារ​របស់​ខ្លួន

$
0
0

បរទេស៖ ស្ត្រីម្នាក់រស់នៅក្នុងទីក្រុង San Juan ប្រទេស Puerto Rico បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលនាងផ្តល់ កិត្តិយសឲ្យកូនប្រុសដែលស្លាប់ទៅហើយនោះ ដោយដាក់សពឲ្យអង្គុយនៅក្នុងបាររបស់ខ្លួន មើលទៅដូចជាមនុស្សកំពុងអង្គុយផឹកស្រាអញ្ចឹង ។

ប៉ូលិសបាននិយាយថា បុរសជាកូននេះឈ្មោះ Jomar Aquayo Collazo ត្រូវបានឃាតកបាញ់សម្លាប់នៅកន្លែងផឹក ស៊ីរបស់ម្តាយខ្លួនប្រមាណជា ២-៣ ថ្ងៃមុនពេលដែលគាត់នឹងឈានចូលដល់អាយុ២៣ឆ្នាំទៅហើយ ។

ស្ត្រីជាម្តាយដែលស្រឡាញ់កូនប្រុសម្នាក់នេះ បានតុបតែងខ្លួន សពកូនដោយស្លៀកពាក់ខោអាវឲ្យរួចដាក់ឲ្យអង្គុយនៅ តុអាហារដូចជា មនុស្សធម្មតា ព្រមទាំងពាក់វ៉ែនតាឲ្យទៀតផង ធ្វើឲ្យភ្ញៀវមួយចំនួនដែលចូលក្នុងហាងគិតថា មនុស្ស មែនទែន កំពុងតែអង្គុយរីករាយ នឹងការផឹកស្រានៅឯតុរបស់ខ្លូន ដោយមិនដឹងថា ជាសាកសពមនុស្សឡើយ ៕


ករុណា ពេជ្រ ត្រៀមបង្ហាញ ដៃគូចម្រៀងថ្មី លុបបំបាត់ពាក្យនិន្ទាថា តោងកាលីបតារាល្បី

$
0
0

ភ្នំពេញ៖ តារាចម្រៀងប្រុស មានទ្រព្យស្ដុកស្ដម្ភ ព្រមជាមួយនឹង កេរ្តិ៍ឈ្មោះល្បីល្បាញ លោក ករុណា ពេជ្រ កំពុងតែ ស្ថិតក្នុងចំណោម តារាចម្រៀង រកចំណូលបានខ្ពស់បំផុត ក្នុងចំណោមតារាចម្រៀងប្រុស-ស្រីល្បីៗ ជាច្រើនដួងស្រុក ខ្មែរ ។ ថ្មីៗនេះ មានប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយ ទម្លាយថា តារាចម្រៀងធ្លាបមានប្រវត្តិខកស្នេហ៍ រូបនេះ នឹង បង្ហាញដៃគូថ្មី ជាតារាស្រីថ្មីស្រឡាង និងអាចជាគ្រាប់ពេជ្រចុងក្រោយរបស់ផលិតកម្ម ថោន ក្នុងពេលឆាប់ខាងមុខនេះ ដើម្បីលុបបំបាត់ពាក្យនិន្ទាមួយចំនួនថា លោកល្បីឈ្មោះព្រោះតោងកាលីបតារាស្រីល្បីក្នុងទ្រនំជាមួយគ្នា។

ជាការពិត បើនិយាយពីភាពឡូយឆាយ របស់តារាចម្រៀង ករុណា ពេជ្រ វិញ គ្រាន់តែគេហដ្ឋាន និង ឡានទំនើប ប្រើប្រាស់ សព្វថ្ងៃ មានតម្លៃសរុបប្រមាណជាង៧០ ម៉ឺនដុល្លារទៅហើយ ។ នេះមិនទាន់រាប់បញ្ចូល ទ្រព្យសម្បត្តិ និងមុខរបរក្រៅសិល្បៈរបស់លោកទៀតផង ហើយបើសរុបទាំងអស់ទៅក៏ជិត ខ្ទង់លានដុល្លារដែរ ។ គេចាំបានថា កាលពីកញ្ញា មាស សុខសោភា ចូលផលិតកម្មថោនដំបូង លោក ករុណា ពេជ្រ បានក្លាយជាដៃគូដ៏ស័ក្តិសមបំផុត រហូតដល់មាស សុខ សោភា ឡើងកូដកប់ពពក ដោយសារបទ «I am sorry» ពេលសម្ដែងជាមួយ លោក ករុណា ពេជ្រ នេះឯង ។

ប៉ុន្តែក្រោយមកលោក ករុណា ពេជ្រ និងនាង មាស សុខសោភា ក៏លែងមានបទចម្រៀង ជាមួយគ្នាទៀត រហូត ករុណា ពេជ្រ បានជួបដៃគូថ្មី គឺកញ្ញា សុគន្ធ នីសា ។ ក្រោយពី នីសា ចូលច្រៀងក្នុងផលិតកម្ម ថោនភ្លាម ក៏ចេញបទចម្រៀង ភ្លែត ជាមួយ លោក ករុណា ពេជ្រ ដែលពេលនោះ ថ្វីដ្បិតមិនល្បីល្បាញខ្លាំងក៏ នីសា អាចទប់ប្រជាប្រិយភាពបាន មួយកម្រិត ។

បច្ចុប្បន្ននេះ លោក និង នីសា ក៏ល្បីល្បាញជាមួយ «បទពេលនេះ ម៉ោងនេះ ខ្ញុំកំពុងខូចចិត្តជា ទម្ងន់» ជាបទ ចម្រៀងមានរយៈពេលយូរ និងមានការសម្ដែងបានល្អ ។ អ្នកសិល្បៈមួយចំនួន បានសើចចំអក លោក ករុណា ពេជ្រ ថា លោកតោងកាលីបគេ ដើម្បីភាពល្បី តែធាតុពិតមិនមែនដូចនេះទេ ព្រោះបើលោកមិនមានសមត្ថភាព គេមិនដាក់ លោកជាមួយ កំពូលតារាចម្រៀងស្រីខាងលើនោះឡើយ ។

យ៉ាងណាមិញ ថ្មីៗនេះលោក ករុណា ពេជ្រ ក៏បានត្រៀមផ្លាស់ប្ដូរដៃគូថ្មី ត្រូវបានគេស្គាល់ឈ្មោះថា កញ្ញា និរតន៍ ជាតារាចម្រៀងស្រីថ្មីស្រឡាង អាចជាគ្រាប់ពេជ្រ ចុងក្រោយរបស់ផលិតកម្មថោន ។ ដៃគូថ្មីរបស់ ករុណា ពេជ្រ ម្នាក់ នេះមិនទាន់ដឹងថា មានប្រភពមកពីណាឲ្យប្រាកដទេ តែបទចម្រៀងរបស់លោក និង និរតន៍ កំពុងតែចាក់ផ្សាយ ពេញវិទ្យុ ថោន បាត់ទៅហើយ ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ លោក ករុណា ពេជ្រ ក៏បានខលចូលទៅ វិទ្យុថោន ហើយនិយាយថា «លោកសុំផ្ញើ តារាចម្រៀងស្រីថ្មីម្នាក់នេះ ទុកក្នុងបេះដូងទស្សនិកជនផង ព្រោះនាងជាដៃគូថ្មីរបស់លោក ។ លោកនឹងត្រៀមបង្ហាញ មុខនាង ឲ្យទស្សនិកជនឃើញ នៅថ្ងៃ៧ ខែវិច្ឆិការខាងមុខនេះ នៅស្ថានីយទូរទស្សន៍បាយ័ន ហើយមានបទចម្រៀង ថ្មីៗ ជាច្រើន មកបម្រើអារម្មណ៍ទស្សនិកជន..» ។
 
ក្រៅពីនិយាយតាមវិទ្យុ លោក ករុណា ពេជ្រ ក៏ហាក់រំភើបជាមួយដៃគូថ្មី និងមានជំនឿថា ដៃគូលើកនេះ មិនធ្វើឲ្យ លោក អស់សង្ឃឹមទេ ។ ម្យ៉ាងទៀតនឹងលុបបំបាត់ពាក្យនិន្ទាថា លោកច្រៀងតែជាមួយតារាល្បីៗ ដើម្បីបានល្បីឈ្មោះ ខ្លួនឯង៕

១០ចំណុច ពីវីរុស HPV បង្កឲ្យ​មាន​ជំងឺ​មហា​រីក​មាត់​ស្បូន ដែល​អ្នក​មិន​ធ្លាប់ដឹង..!

$
0
0

សុខភាព៖ ថ្មីៗនេះ យុទ្ធនាការប្រឆាំង ជំងឺមហារីកមាត់ស្បូន ហាក់កំពុងតែកើតឡើង យ៉ាងក្ដៅគគុក ខណៈដែលអង្គការ សុខភាពពិភពលោក បានប្រកាសថា ជំងឺនេះជាឃាតករឈាមត្រជាក់ ហើយសម្លាប់ស្ត្រី លើពិភពលោក ដោយមិនញញើតដៃ ។
 
ជំងឺនេះ បង្កឡើងដោយវីរុសម្យ៉ាង មានឈ្មោះថា «HPV ( Human Papiloma Virus )» ដែលជាមេរោគចំបង ក្នុងការបង្កជំងឺ តែថ្ងៃនេះ គេហទំព័រយើង នឹងណែនាំអ្នកឲ្យស្គាល់ កាន់តែច្បាស់ថា វីរុសចង្រៃអុតត្បាតនេះ មានលក្ខណៈសំខាន់អ្វីខ្លះ?
 
ទី១. HPV វាមិនមែន ជាមេរោគមួយប្រភេទ ហើយមានតែមួយក្រុមទេ តែវាមានដល់ទៅ ១៧០ប្រភេទផ្សេងគ្នា ។
ទី២. HPV មហាជនទូទៅ មិនសំដៅតែលើស្ត្រីប៉ុណ្ណោះ ដែលអាចផ្ទុកជំងឺនេះ តែវាកើតឡើងទាំងពីរភេទដូចគ្នា គ្រាន់តែមកពីបុរសគ្មានស្បូន ទើបមិនអាចកើតមហារីកបាន ។
 ទី៣. មនុស្សគ្រប់គ្នា ស្ទើរតែមាន HPV ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលលេចចេញជារោគសញ្ញា ។
ទី៤. HPV វាបង្ករោគតែម្ដុំ ប្រដាប់បន្តពូជពិតមែន តែធាតុពិតវាលើនៅលើស្បែក ពិសេសវាអាចចូលទៅសំងំ ក្នុងបំពង់ករ ធ្វើឲ្យស្អក ក្អក ឬកណ្ដាស់ ជួលកាលអាចចេញមក តាមការដកដង្ហើម ។
ទី៥. គេរកឃើញ HPV ក្នុងមហារីមាត់ស្បូន ក៏ពិតមែន តែសំណាងអាក្រក់ គេរកវាឃើញ នៅក្នុងមហារីកបំពង់ករ មាត់ និង មហារីកក្រសាលគូទផងដែរ ។

ទី៦. អ្នកមានអនាម័យមាត់ធ្មេញល្អ អាចនឹងមិនងាយប្រឈម នឹងជំងឺនេះ តែអ្នកដែលដុសធ្មេញមិនទៀងទាត់ ឬក៏មានបញ្ហាមាត់ធ្មេញ ងាយប្រឈមខ្លាំង នឹងជំងឺនេះ ។
ទី៧ ស្រោមអនាម័យ អាចការពាអ្នកពីជំងឺ តែមិនប្រាកដមួយរយភាគទេ វានៅតែអាចកើត ទោះអ្នកប្រើស្រោមអនាម័យ គ្រប់ពេលរួមភេទ ក៏ដោយ ។
ទី៨. អ្នកជក់បារី ពេលដែលអ្នកមានជំងឺនេះ ធ្វើឲ្យអ្នកកាន់តែចុះខ្សោយ និង វិវត្តន៍ទៅរកដំណាក់កាល កាន់តែធ្ងន់ធ្ងរ ព្រោះការជក់បារី ធ្វើឲ្យប្រព័ន្ធសុំាំនៃរាង្គកាយ ចុះខ្សោយជាលំដាប់ ។
 ទី៩. វ៉ាក់សាំងការពារជំងឺនេះ មានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ស្ត្រីចាប់ពីអាយុ ៩ឆ្នាំ និងស្ត្រីដែលមិនទាន់ប្រឡូកក្នុងសមរភូមិផ្លូវភេទ ។
ទី១០. វ៉ាក់សាំងនេះ មិនមែនមានតែស្ត្រីទេ វាក៏មានសម្រាប់បុរសផងដែរ តែសម្រាប់នៅបរទេសប៉ុណ្ណោះ ដោយឡែកសម្រាប់ប្រទេសកម្ពុជា មិនទាន់មានសម្រាប់បុរស នៅឡើយទេ ៕

ពេជ្រ សេរីរ័ត្ន៖ «បុរស​ម្នាក់​នោះ គឺ​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ ហើយ​រឿង​រ៉ាវ​គ្រប់​យ៉ាង គឺ​ជា​រឿង​បំ​ភ្លៃ​ការពិត»

$
0
0

ភ្នំពេញ៖ តារាស្រីសម្ដីមុតស្រួច ពេជ្រ សេរីរ័ត្ន កន្លងមកធ្លាប់តែដើរតួ ជាអ្នកសម្ភាសន៍ អ្នកសិល្បៈគ្រប់ស្រទាប់ នៅក្នុងកម្មវិធី «តុបំភ្លឺ» នៅពេលដែលអ្នកសិល្បៈទាំងនោះ បានពើបប្រទះ នឹងព័ត៌មានរសើបម្តងៗ ដើម្បីឲ្យមានការបកស្រាយពី រឿងរ៉ាវ និងជីវិតពិត ឲ្យមហាជនបានដឹង។ ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេបែរជាឃើញ ពិធីការិនីរូបនេះ បែរជាជួបប្រទះព័ត៌មាន គួរឲ្យភ្ញាក់ផ្អើមមួយ ដោយមានការចោទប្រកាន់ថា នាងដណ្តើមប្តីគេ ពោលហៅគេថា«ប្ដី»ពេញៗមាត់ឌឺដង ដាក់ភរិយាគេ រហូតដល់គេទ្រាំមិនបាន ទៅរករឿងដល់ផ្ទះ ។

យ៉ាងណាមិញ ក្រោយពីមានព័ត៌មានបែបនេះ លេចឮភ្លាម តារាស្រី នាង ពេជ្រ សេរីរ័ត្ន បានប្រញាប់ប្រញាល់ប្រតិកម្មតបតភ្លាមៗ ទៅនឹងការរិះគន់ថា ជារឿងមិនពិត នាងមិនដែលមាន ទំនាក់ទំនងស្នេហា ជាមួយប្តីគេនោះទេ ។

ពេលថ្មីៗនេះ តារាសម្តែង និងជាពិធីការិនីរូបស្រស់ សម្បូរអាថ៌កំបាំងស្នេហា ប្រចាំស្ថានីយទូរទស្សន៍ MyTV ពេជ្រ សេរីរ័ត្ន បានជួបប្រទះនឹងការរិះគន់យ៉ាងចាស់ដៃ នៅពេលដែលនាង បានថតរូបកៀកកើយ ជាមួយបុរសវ័យជាង៣០ឆ្នាំម្នាក់ ហើយយកមកបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ជាសាធារណៈហើយពោលពាក្យ ហៅបុរសម្នាក់នោះថា «ប្តី»ពេញៗមាត់ ដោយគេចាត់ទុកថា ជាចេតនា ធ្វើដើម្បីបញ្ឈឺចិត្តភរិយា ដើមរបស់គេ ។ បន្ទាប់ពីមានការបង្ហោះ រូបបែបនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែលេចឮ ព័ត៌មានភ្ញាក់ផ្អើលថា មាននារីម្នាក់ដែលគេស្គាល់ថា ជាភរិយាស្របច្បាប់របស់ បុរសខាងលើនេះ បានទៅរករឿងនាងដល់ផ្ទះ និងគំរាមនាងឲ្យឈប់ទាក់ទងប្តី របស់ខ្លួនថែមទៀតផង ។

បន្ទាប់ពីមានរឿងរ៉ាវលេចឮបែបនេះភ្លាម ពិធីការិនីសម្បូរវោហារស័ព្ទ នាង ពេជ្រ សេរីរ័ត្ន បានចេញមុខបដិសេធ ដោយសរសេរ បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា រឿងគ្រប់យ៉ាងដែលលេចឮ មិនមែនជាការពិតឡើយ ហើយក៏គ្មានអ្នកណាមករករឿងនាង ដូចការលើកឡើងនោះដែរ ។

តារារូបនេះបានសរសេររៀបរាប់ឲ្យដឹងទៀតថា «បុរសម្នាក់នោះ គឺជាមិត្តភក្តិរបស់ខ្ញុំ ហើយរឿងរ៉ាវគ្រប់យ៉ាង គឺជារឿងបំភ្លៃការពិត ការសរសេរព័ត៌មាន គឺគ្មានការសម្ភាសន៍ខ្ញុំឡើយ»៕

យុត្ថារ៉ា ឆានី ត្រូវគេច្រឡំ ជាមួយប្រពន្ធលោក ស៊ឹង ប៊ុណ្ណា ថា ជាគូស្នេហ៍ថ្មី

$
0
0

ភ្នំពេញ៖ ព័ត៌មានដ៏រសើបមួយ កំពុងតែទាក់ទាញ ការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន ខណៈដែលនៅសុខៗ តារាសម្តែងល្បីឈ្មោះរាប់ឆ្នាំ លោក យុត្ថារ៉ា ឆានី ត្រូវបានទស្សនិកជន និងអ្នកសារព័ត៌មាន ធ្វើការចុះផ្សាយជាបន្ត បន្ទាប់ថា លោកត្រៀមចូលរោងការ ជាមួយនារីរូបសម្រស់ សម្បូរទ្រព្យម្នាក់ ដើម្បីបញ្ឈឺចិត្តអតីតភរិយា អ្នកនាង ចន ច័ន្ទលក្ខិណា ។

មហាជនជាច្រើន មានការភ័ន្តច្រឡំ បន្ទាប់ពីមានការចុះផ្សាយព្រោងព្រាត ថាយុត្ថារ៉ា ឆានី ជិតរៀបការ ដោយភ្ជាប់មក ជាមួយ នឹងរូបថតស្និទ្ធស្នាលរវាង លោក យុត្ថារ៉ា ឆានី និងនារីរូបស្អាតម្នាក់ មានឈ្មោះ ក្នុង Facebook ថា Angel Moon ថែមទៀត ។ ប៉ុន្តែធាតុពិតនារីរូបស្អាត គេយល់ច្រឡំថាជាគូស្នេហ៍ថ្មោងថ្មី របស់ លោក យុត្ថារ៉ា ឆានី នោះ តាមពិតទៅ គឺជាភរិយារូបស្អាត របស់ម្ចាស់ក្រុមហ៊ុន អចលនទ្រព្យ ស៊ឹង ប៊ុណ្ណា ប៉ុណ្ណោះ។

ក្រោយពីលេចឮ ព័ត៌មានបែបនេះ លេចឮភ្លាមភរិយារបស់ លោក ស៊ឹង ប៊ុណ្ណា គឺអ្នកនាង សន សុម៉ាលី ក៏បាន សរសេរ បកស្រាយ ប្រាប់ទស្សនិកជន តាមបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ជាភាសាខ្មែរ ថា «សរសេរដូចស្គាល់គេ ច្បាស់ណាស់ លោកម្ចាស់!!! សុទ្ធតែគេលុបរូបចោលពេលមាន Comment ច្រើន។ ខ្ញុំសរសេរ សាកមើល ហើយជជែកគ្នាលែងថា ពិតជាមានព័ត៌មានមែន មិនខុសពីការគិតមែន!!! ស្គាល់ប្តីខ្ញុំច្បាស់នោះ ច្បាស់... ជឿទៅព័ត៌មានពួកនេះ។ គេភ្លើដល់ថ្នាក់ប្តីនៅនឹងហើយ ផុសរូបឱបរឹតផ្ញើឲ្យប្តីមែន? ឲ្យតែមិត្តភក្តិ បងប្អូនខ្ញុំ ខ្ញុំថតជា មួយតែចឹង ប្តីខ្ញុំស្គាល់ខ្ញុំច្បាស់ណាស់ ហើយម៉េចសរសេរលេងជាមួយ បងប្អូន គេអត់បានមែន? ខ្ញុំផុសសរសេរ ចឹង នៅលើ អាខោនខ្ញុំតាស..... អត់មានសួរអីទេ ចុះយកចុះយកហ្មងហើយ...ល្មមដឹងថា ព័ត៌មានក្នុងស្រុកយក ជាការ បានមែន!! កុំភ្លេចចូលមើលផុសផងពៅ បងអត់មានលុបទេ ប្រហែលអូនស្ទើរបច្ចេកទេស!! អរគុណបង ប្អូនដែល យល់ហើយសើចសប្បាយ តែខ្លោចចិត្តអ្នកជេបែកស្លុយ !! កុំខ្វល់ប្រឹងរកស៊ីចិញ្ចឹមកូនចៅ កុំយកពេលទៅ ចំណាយជា មួយពួកព័ត៌មាន ពិស្តារអស់នេះ» ។

តាមពិតទៅ បើនិយាយពីចំណងមិត្តភាពរវាង លោក យុត្ថារ៉ា ឆានី,អ្នកនាង ចន ច័ន្ទលក្ខិណា និងគ្រួសារ លោក ស៊ឹង ប៊ុណ្ណា បានរាប់អានគ្នា ប្រៀបដូចជាបងប្អូនគ្រួសារ តែមួយទៅហើយ ដោយជានិច្ចកាល ពួកគេតែងតែជួបជុំគ្នា ថតរូប បែបស្និទ្ធស្នាលជាមួយគ្នា មិនដែលដាច់ទេ រហូតធ្វើឲ្យទស្សនិកជនមួយចំនួន ដែលមិនបានស្គាល់ និងដឹងពី ទំនាក់ទំនង របស់ពួកគេ មានការយល់ច្រឡំ និងគិតថាភរិយា លោក ស៊ឹង ប៊ុណ្ណា និង លោក យុត្ថារ៉ា ឆានី ស្រលាញ់គ្នាដូច ដែលព័ត៌មានលេចឮ កន្លងមក ៕

បែកធ្លាយរូបរាង និងលក្ខណៈពិសេសរបស់ Huawei Mate 8

$
0
0

ភ្នំពេញ៖ តួខ្លួនធ្វើពីលោហៈ ជាមួយអេក្រង់ធំទំហំ ៦អ៊ីញ និងបច្ចេកវិទ្យាសម្គាល់ ក្រយ៉ៅដៃល្បឿនលឿន ព្រមទាំង កាមេរ៉ាទំហំ ១៣មេហ្គាភិចសែល ធ្វើឲ្យ Huawei Mate 7 ក្លាយជាកំពូលស្មាតហ្វូន របស់ Huawei នាចុងឆ្នាំ ២០១៤ ប៉ុន្តែអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ Mate 8 មានរូបរាងកាន់តែប្រណិត និងទាក់ទាញជាងសិស្សច្បង Mate 7។

កន្លងមកមានការបែកធ្លាយនូវរូបរាងមួយចំនួនពីរូបរាងរបស់ Huawei Mate 8 ប៉ុន្តែព័ត៌មានទាំងនោះយ៉ាងដូចជា មិនសូវច្បាស់លាស់ និងព័ត៌មានមួយចំនួនលាយឡំបញ្ចូលជាមួយ Mate S។ ចំណែកប្រពភថ្មី ដែលគួរឲ្យទុកចិត្ត បាននេះ បានពាំនាំមកនូវរូបរាងរបស់ Huawei Mate 8 និងលក្ខណៈពិសេសរបស់វា។

Huawei Mate 8 នឹងបំពាក់ដោយអេក្រង់ទំហំធំទូលាយរហូតដល់ ៦អ៊ីញ ប្រើប្រាស់បន្ទះឈីបប្រភេទថ្មី Kirin 950 ដែលលឿន និងមានថាមពលខ្លាំង ទាំងនេះអរគុណដល់បច្ចេកវិទ្យារបស់ 16nmFinFET និង big LITTLE។ CPU ទាំង ៨គ្រាប់របស់ Huawei Mate 8 បែងចែកជាពីរគឺ ៤គ្រាប់ជាប្រភេទ Cortex-A72 មានទំហំ 2.4 GHz និង ៤គ្រាប់ទៀតជាប្រភេទ Cortex-A53 មានទំហំ 2.0 GHz ដែលខ្លាំងជាង Samsung Exynos 7420 និង Qualcomm Snapdragon 810។

GPU របស់ Huawei Mate 8 គឺអស្ចារ្យជាងត្រកូល Mate ស៊េរីមុន បំពាក់ដោយ ARM Mali-T880 ភ្ជាប់ជាមួយ ani7 coprocessor និង ឈីបសំឡេងលក្ខណៈឯករាជ្យចំនួន ៤ប្រភេទ Tensilica Hi-Fi។ អង្គចងចាំរបស់ Huawei Mate 8 មាន ២ប្រភេទគឺ RAM 4GB ជាមួយ ROM 64GB និង RAM 3GB ជាមួយ ROM 32GB។

តម្លៃរបស់ Huawei Mate 8 ដែលជាកំពូលស្មាតហ្វូន Huawei លំដាប់ Hi-End មួយនេះ ត្រូវបានគេទម្លាយថា មានតម្លៃប្រហែល ៥២០ដុល្លារអាមេរិក សម្រាប់ RAM ទំហំ 3GB និង ៦១០ដុល្លារអាមេរិក សម្រាប់ RAM 4GB ណៈដែលស្មាតហ្វូនម៉ូដែលនេះ ត្រូវបានគេរំពឹងថានឹងចេញលក់នៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខ៕

Youtube ល្បឿន 50Mbps ពី Digi

$
0
0

ភ្នំពេញ៖ ទស្សនា Youtube ដ៏លឿន ជាតម្រូវការមួយ របស់អ្នកប្រើប្រាស់។ ឥឡូវនេះ ក្រុមហ៊ុន Digi (ឌីជី) អ៊ីនធឺណិត បានធ្វើការបន្ថែម ល្បឿនទៅលើ Youtube និង សេវា Google ដើម្បីឲ្យស្របទៅនឹងតម្រូវការ នៃអ្នក ប្រើប្រាស់នាពេលបច្ចុប្បន្ន។

គ្រប់អតិថិជនទំាងអស់របស់ ឌីជី ដែលប្រើ FTTH នឹងរីករាយទទួលបានការ បង្កើនល្បឿន Youtube ពី10Mbps ទៅ ដល់ 50Mbps (សម្រាប់អតិថិជនប្រើ Cable Modem ទទួលបានល្បឿន 20Mbps)។

វាជាល្បឿនចែកដាច់ដោយឡែក ពីល្បឿនដោនឡូត របស់អ៊ីនធឺណិត ហើយមិនត្រឹមតែអាចប្រើបាន សម្រាប់តែ លើ Youtube មួយប៉ុណ្ណោះទេ គឺល្បឿននេះ ប្រើបានសម្រាប់ការអាប់ឡូត (ល្បឿន Upload រហូតដល់ 100Mbps) ឯកសារឬ រូបភាពធំៗបានយ៉ាងលឿន ឬបើកកម្មវិធីពាក់ព័ន្ធនឹង Google ផ្សេងៗជាច្រើនទៀតបាន យ៉ាងរលូន ឥតទាក់។ អតិថិជនទំាងអស់ក៏នឹងរីករាយកំសាន្តពេញមួយគ្រួសារជាមួយការមើលតាមទូរទស្សន៏ក្នុងកំរិតដល់ទៅ 4K (ទំហំ 4096 x 2160 pixels ) ឬ 8K (ទំហំ7680 x 4320 pixels) ភ្លឺច្បាស់ល្អ ចាប់ពី ខែវិច្ឆិកា ឆ្នាំ២០១៥។ វាជា ល្បឿនផ្ដល់ជូនយ៉ាងពិសេសពី ឌីជី ដែលមិនមានក្រុមហ៊ុនដទៃណាអាចធ្វើបាន។

ឌីជីក៏នៅមានការផ្ដល់ជូន មហាល្បឿនដ៏ធំ 50Mbps (សម្រាប់អតិថិជនប្រើ Cable Modem ទទួលបានល្បឿន 20Mbps)   បន្ថែមទៀត នាពេលយប់សម្រាប់ការដាក់ដោនឡូតឯកសារធំៗ ដែលពីមុនមានត្រឹមតែ 15Mbps តែប៉ុណ្ណោះ។ រូមផ្សំជាមួយសេវាកម្មកំសាន្តៗជាច្រើនដូចជា komsan.tv ដែលមានរឿងភាគបរទេស ល្បីៗល្អមើល រាប់ពាន់រឿង មានបកប្រែជាភាសាខ្មែរ  មានបណ្ដុំឯកសារធំៗពី p2push.net មានហ្គេម និងអនឡាញសប ជាមួយ ការចែកជូន កាតសមាជិកឌីជីក្លឹប ដើម្បីទទួលបានការបញ្ចុះតំលៃពិសេស ពីជាង ១៥០ហាង ក្នុងរាជធានីភ្នំពេញ ដែលទំាងអស់នេះធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតពីឌីជី និយមថា “ ឌីជី លើសពីសេវាអ៊ីនធឺណិត” ! ។

អតិថិជន មានបំណងជាវអ៊ីនធឺណិតពីឌីជី សូមទូរសព្ទទៅកាន់ 089/098 888 992 ឬតាមរយៈគេហទំព័រ៖ www.digi.com.kh ៕

ហត្ថាកសិករ លីមីតធីត ប្រារព្ធពិធី កាត់ខ្សែបូសម្ពោធ អគារសិក្សាថ្មី ជូនបឋមសិក្សា ពោធិ៍សាត់

$
0
0

ពោធិ៍សាត់៖  កាលព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញនូវ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រារព្ធពិធីកាត់ខ្សែបូ សម្ពោធអគារសិក្សាថ្មី ជូនដល់សាលាបឋម សិក្សាពោធិ៍សាត់ ដែលមានទីតាំងស្ថិតនៅ ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ពិធីនេះ មានការចូលរួមជាអធិបតីពី លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល  លោក ខូយ សុខា ប្រធាន ក្រុមប្រឹក្សាខេត្ត  លោក ម៉ក់ រ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តពោធិ៍សាត់  គណៈគ្រប់គ្រង និងមន្ត្រីមន្ទីរអប់រំ ខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថា្នក់ ហត្ថាកសិករ លីមីធីត ព្រមទាំងអាណាព្យាបាល របស់សិស្សានុសិស្សយ៉ាងច្រើនកុះករ ។

ជាកិច្ចចាប់ផ្តើម លោកនាយក សាលាបឋមសិក្សា ពោធិ៍សាត់ បានផ្តល់នូវរបាយការណ៍សង្ខេប នៃការវិវត្តន៍របស់ សាលាចាប់ពី ពេលកសាងរហូតដល់ពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ លោកបានសម្តែងនូវភាពអំណរចំពោះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលតែងតែរួមចំណែកឧបត្ថម្ភ គាំទ្រចំពោះវិស័យអប់រំ ដែលជា ឃឿនអភិវឌ្ឍដ៏សំខាន់របស់ប្រទេសជាតិ។ ជាក់ស្តែងថ្ងៃនេះ ហត្ថាកសិករ លីមីតធីត បានពាំនាំនូវអគារសិក្សា ប្រកប ដោយ គុណភាពចំនួន ០១ខ្នង មាន០៦បន្ទប់ និងបន្ទប់ទឹក៣ ដែលត្រូវចំណាយទឹកប្រាក់សាងសង់ ប្រមាណ ៥០.០០០ដុល្លារអាម៉េរិក ជូនដល់សាលាបឋមសិក្សាពោធិ៍សាត់ ។

លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក ហត្ថាកសិករ លីមីធីត ទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់របស់ស្ថាប័ន ក្នុងសកម្មភាពសង្គមដ៏ថ្លៃថ្លានេះ។  ជួសមុខអោយបុគ្គលិកសិក្សា ទាំងអស់ លោកសូមជូនពរដល់ហត្ថាកសិករ លីមីធីត ប្រកបដោយភាពជោគជ័យក្នុងដំណើរការអាជីវកម្ម ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ លីមីតធីត បានសម្ដែង នូវភាពរីករាយនិងបង្ហាញពី គោលជំហរ បន្តជ្រោមជ្រែងរាល់សកម្មភាពសង្គម និងមនុស្សធម៌ស្របទៅគោលការណ៍គ្រឹះរបស់ហត្ថាកសិករ ។ លោកឧកញ៉ា និងសហសេវិកទាំងអស់ សង្ឃឹមយ៉ាងមុតមាំងថា អគារថ្មីមួយខ្នងនេះនឹងចូលរួមបំពេញតម្រូវការ របស់ចំនួនសិស្សានុសិស្ស ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ។   ជាមួយគ្នានេះដែរ លោកសូមផ្តាំផ្ញើដល់ ក្មួយៗ សិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រ បន្តស្តាប់ ដំបូន្មាន លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ ដើម្បីអភិវឌ្ឍន៍ ខ្លួន ឲ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងប្រជាពលរដ្ឋល្អ ប្រកប ដោយចំណេះដឹង ចំណេះធ្វើ មាន សីលធម៌រស់នៅ ល្អ ក្នុងសង្គម និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងពាលាផ្សេងៗ។

លោក ខូយ សុខា ប្រធានក្រុមបឹក្សាខេត្តពោធិ៍សាត់បានថ្លែងអំណរគុណចំពោះ ទឹកចិត្តសប្បុរសធម៌របស់ ថ្នាក់ ដឹកនាំ និងបុគ្គលិក ហត្ថាកសិករ លីមីតធីត ទាំងអស់ដែលជានិច្ចជាកាលតែងតែចូលរូមក្នុងសកម្មភាពសង្គម ជាពិសេសការចូលរួមទ្រទ្រង់ វិស័យអប់រំទាំងនៅទីរូមខេត្តពោធិ៍សាត់ ក៏ដូចបណ្តារខេត្តនានាក្នុងប្រទេសកម្ពុជា ។

ក្នុងមតិសំណេះសំណាល   លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានសម្តែងនូវការ កោតសរសើរ ចំពោះស្មារតីចូលរួមសកម្មភាពសង្គមនិងមនុស្សធម៌របស់ ហត្ថាកសិករ ដែលស្តែងចេញពី សន្តាន ចិត្តនិងការ យកចិត្តទុកដាក់ពីសំណាក់វិស័យ ឯកជនចំពោះរដ្ឋាភិបាល។ លោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលគូសបញ្ជាក់ថាៈ  នេះមិនមែនជាលើកទីមួយទេ ដែលហត្ថាកសិករបានបរិច្ចាគថវិកា ផ្ទាល់ខ្លួន ដល់សង្គមជាតិ។  បើយើងក្រលេកមើលទៅឆ្នាំកន្លងៗផុតទៅ យើងពិតជាបានឃើញពីសមិទ្ធផលជាច្រើន ដែលស្ថាប័នមីក្រូហិរញ្ញវត្ថុមួយនេះបានកសាង។ ចំពោះការងារមនុស្សធម៌ដែលមិនអាចកាត់ថ្លៃបាននេះ លោក សូមជូនពរឲ្យហត្ថាកសិករ កាន់តែមានការគាំទ្រពីអតិថិជនបន្ថែមទៀត។

បន្ទាប់ពីមតិសំណេះសំណាលរបស់គណៈអធិបតីយ  ហត្ថាកសិករបានធ្វើពិធីប្រគល់សម្ភារៈជូនដល់សាលា បុគ្គលិកសិក្សា ព្រមទាំង សិស្សពូកែ។ ក្នុងនោះ បុគ្គលិកសិក្សាចំនួន៧៧នាក់ ក្នុងម្នាក់ៗ  ទទួលបានមួក សុវត្ថិភាព១  អាវយឺត កែវ បណ្តោងសោរ  សៀវភៅកត់ត្រា និងថវិកាចំនួន៤ម៉ឺនរៀល ។ សិស្សពូកែ២១៣នាក់ ក្នុងម្នាក់ៗ ទទួលបានកាបូប១ សៀវភៅ១០ក្បាល ប៊ិច ៥ដើម ខ្មៅដៃ ៥ដើម ថង់យូរ ហត្ថាកសិករ ១ និងថវិកា ចំនួន២ម៉ឺនរៀល។ ជាមួយគ្នានោះដែរ ប្អូនៗសិស្សមត្តេយ្យចំនួន៣៤០នាក់ក្នុងម្នាក់ៗ ទទួលបានកាបូប១ សៀវភៅ ១ក្បាល និងខ្មៅដៃ១ដើមផងដែរ។

សូមបញ្ចាក់ថា  ហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេដែល មានបណ្តាញប្រតិបត្តិការ ១៥១ ការិយាល័យ នៅទូទាំង ២៤ ខេត្ត-រាជធានី។ គិតត្រឹមខែកញ្ញាឆ្នាំ២០១៥  ហត្ថាកសិករ  មានសមតុល្យ ឥណទានជាង ៣២៤ លាន ដុល្លារអាម៉េរិក នៅក្នុងដៃ អតិថិជនជាង១០ម៉ឺននាក់ និងមាន អតិថិជនចំនួន ជិត២២ ម៉ឺននាក់បាននិងកំពុងដាក់ ប្រាក់បញ្ញើ សន្សំជាមួយហត្ថាកសិករដែលមាន ទឹកប្រាក់បញ្ញើសរុបចំនួន ២២៩.៦លាន ដុល្លារអាមេរិក ។ ដើម្បីសំរួលដល់ដំណើរការប្រតិបត្តិការប្រចាំថ្ងៃរបស់អតិថិជន ហត្ថាកសិករបំពាក់នូវបចេ្ចកវិទ្យា ធនាគារចល័ត និងទូរអេធីអឹម នៅគ្រប់ទីតាំងសាខារួមទាំងទីប្រជុំជនសំខាន់ៗ លើផ្ទៃប្រទេស ។ បច្ចុប្បន្ននេះ ទូរអេធីអឹម ចំនួន៨៨គ្រឿង កំពុងដំនើរការបំរើសេវាកម្មដល់អតិថិជន៕


ឃោរឃៅមែន! ខឹង​មិត្ត​ស្រី​បដិសេធ សំណើ​សុំ​រៀបការ​ចាប់​នាង​ដុត​ទាំង​រស់

$
0
0

ឥណ្ឌា៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងនៅប្រទេសឥណ្ឌា គឺបុរសម្នាក់បានចាក់សាំងដុតមិត្តស្រីទាំងរស់ បន្ទាប់ពីខឹងនារីជាមិត្តស្រី បដិសេធសំណើសុំរៀបការរបស់ខ្លួន ។

ជនដៃដល់មានអាយុ២៤ឆ្នាំឈ្មោះ Latif Ahmed ត្រូវបានប៉ូលិសចោទប្រកាន់ថា គេបានសម្លាប់មិត្តស្រីអាយុ២០ឆ្នាំ ឈ្មោះ Sonia Bibi ក្រោយពីអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែថ្មីៗនេះ Bibi ចង់ផ្តាច់ ទំនាក់ទំនងជាមួយ Ahmed ។
ទោះជាយ៉ាងណា Ahmed មិនចង់ធ្វើបែបនេះទេ ហើយគេក៏នឹកឃើញស្នើសុំមិត្តស្រីរូបនេះរៀបការ ប៉ុន្តែបែរជាត្រូវខក ចិត្តព្រោះ Bibi បដិសេធធ្វើឲ្យបុរសជាសង្សារផ្ទុះកំហឹងក៏ទាញដបសាំងចាក់ស្រោច រួចដុតនាងតែម្តង បណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះរាងកាយ Bibi រលាកប្រមាណ៥០ភាគរយ ហើយនាងក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យ Nishta ស្ថិតក្នុងទីក្រុង Multan ផងដែរ ។

ពីដំបូងក្រុមគ្រូពេទ្យជឿថា Bibi នៅមានជីវិតរស់ ព្រោះតែរបួសមិនសមជាធ្ងន់ធ្ងរទេ ប៉ុន្តែផ្ទុយពីការគិតរបស់គ្រូពេទ្យគឺ Bibi បែរជាស្លាប់យ៉ាង អណោចអធម ព្រោះតែរបួសឆ្លងមេរោគខ្លាំង ៕

ឪពុកដ៏គួរឲ្យ​ស្រឡាញ់ សុខ​ចិត្ត​លក់​គ្រប់​ទ្រព្យ​សម្បត្តិ យក​ប្រាក់​នាំ​កូន​ស្រី​ដ៏​តូច​របស់​ខ្លួន ដើរ​កំសាន្ត​ជុំវិញ​ពិភព​លោក

$
0
0

ប៉េកាំង៖ ពិតជាមិនគួរឲ្យជឿមែនថា បុរសជាឪពុកអាយុ៣០ឆ្នាំម្នាក់ គឺលោក Zhu Chunxiao បានសម្រេចចិត្តលក់ ផ្ទះដ៏ធំ និងទ្រព្យសម្បត្តិជាច្រើនទៀត ដើម្បីយកប្រាក់ធ្វើដំណើរកំសាន្តជុំវិញពិភពលោកជាមួយកូនស្រីដ៏តូចរបស់ខ្លួន ក្នុងបំណងឲ្យនាងបានស្គាល់ពីវប្បធម៌ និងស្វែងយល់ជីវិតនៃពិភពខាងក្រៅ ។

លោក Chunxiao បាននិយាយថា ប្រសិនបើគាត់មិនចំណាយពេលវេលាជាមួយកូនស្រីពីឥឡូវនេះទេ គាត់នឹងបាត់បង់ ឱកាសធ្វើបែបនេះ បន្ទាប់ពីកូនស្រីធំឡើង ហើយឪពុករូបនេះបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយប្រពន្ធ មុនពេលធ្វើរឿង នេះឡើង ។

លោក Chunxiao រស់នៅជាមួយប្រពន្ធ និងកូនស្រីដ៏តូចម្នាក់ ហើយប្តីប្រពន្ធមួយគូនេះបានសម្រេចចិត្តនាំកូនស្រីចាក ចេញពីទីក្រុងសៀងហៃ រយៈពេល៥ឆ្នាំ ដោយលក់អស់ទ្រព្យសម្បត្តិជាច្រើន ដើម្បីយកប្រាក់មកធ្វើដំណើរកំសាន្តជុំវិញ ពិភពលោក ក្នុងបំណងឲ្យកូនបានស្គាល់ពីរសជាតិម្ហូប ព្រមទាំងអាចយល់ដឹងពីប្រពៃណីវប្បធម៌នៅតាមបណ្តាប្រទេស ទាំងនោះទៀតផង ។

លោក Chunxiao និយាយថា មានមនុស្សជាច្រើនសួរគាត់ពីការសម្រេចចិត្តនេះ ដោយពួកគេថា កូនគាត់នៅក្មេង ណាស់មិនអាចចាំបានទេថា នាងធ្លាប់ទៅប្រទេសណាពេលដែលធំឡើង ប៉ុន្តែយ៉ាងណាក៏ឪពុករូបនេះនៅតែប្រកាន់ ជំហរនាំកូនស្រីដើរកំសាន្តដែរ ដោយមិនខ្វល់ថាគាត់ត្រូវលះបង់ផ្ទះ ឬក្រុមហ៊ុនដែលខំកសាងអស់រយៈពេល១០ឆ្នាំមកហើយ លក់យកប្រាក់ ដើម្បីបំពេញបំណងមួយនេះទេ ៕

រូបផ្ទះតំណាង

ឃាតកម្មដ៏សាហាវ! នារី​ដ៏​ស្រស់​ស្អាត​ម្នាក់ ត្រូវ​ប្តី​បាញ់​សម្លាប់​រួច​ថត​រូបសព យក​ទៅ​បង្ហោះ​លើ Facebook

$
0
0

បរទេស៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនដោយចោទប្រកាន់ ពីបទឃាតកម្ម បន្ទាប់ពីគេបានសម្លាប់ប្រពន្ធយ៉ាងព្រៃ ផ្សៃថែមទាំងថតរូបសព បង្ហោះនៅលើ Facebook ទៀតផង ។

ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងនៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក ដោយជនសង្ស័យមានអាយុ៣៣ឆ្នាំឈ្មោះ Derek Medina បានបាញ់ប្រពន្ធអាយុ២៧ឆ្នាំឈ្មោះ Jennifer Alfonso ដោយគេអះអាងប្រាប់ប៉ូលិសថា ខ្លួនធ្វើនេះ ដើម្បីការពារខ្លួនប៉ុណ្ណោះ ព្រោះតែប្រពន្ធញៀនថ្នាំ ហើយជាមនុស្សដែលគោរពខ្មោចព្រាយទៀតផង ដោយនៅថ្ងៃកើតហេតុ Medina និយាយថា នារីជាប្រពន្ធបានកាន់កាំបិតប្រុងចាក់គាត់ទើបគាត់ទាញ កាំភ្លើងបាញ់នាង ប្រហែល ៨គ្រាប់តបវិញ ។

ក្រោយពីសម្លាប់ប្រពន្ធរួច បុរសជាប្តីរូបនេះបានថតរូបសាកសពប្រពន្ធយកទៅបង្ហោះលើ Facebook ដោយមិនខ្លាចញ ញើតអ្វីឡើយ ។ ប៉ូលិសបានធ្វើកោសល្យវិច័យលើសាកសពនារីរងគ្រោះ ហើយនិយាយថា ជនសង្ស័យជាឃាតក សម្លាប់ប្រពន្ធដោយវា មិនមែនជារឿងការពារខ្លួនទេ ព្រោះនៅលើខ្លួនសពមានស្នាមរបួសដែលបង្កឡើងដោយប្តី ចិត្តព្រៃផ្សៃនេះ ។

ប្រសិនបើតុលាការរកឃើញការពិតមែន Medina ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ដោយជាប់ចោទពីបទ ឃាតកម្ម ហើយតុលាការមិនតម្រូវឲ្យធានាខ្លួននៅក្រៅឃុំឡើយ ៕

រូប៖ Derek Medina ជាមួយនឹង Jennifer Alfonso

អេន យ៉ាដាវ ត្រៀម​បញ្ចេញ​ក្បាច់​ពិសេសៗ​ឲ្យ​ប្រុស​ៗញាក់​សាច់​!

$
0
0

ភ្នំពេញ៖ តារាស្រីសាច់ស វ័យក្មេង កញ្ញា អេន យ៉ាដាវ ថ្មីៗនេះ ស្រាប់តែឆក់បាន តំណែងតួកាចឆ្នាស់ឆ្នើម និង សិចស៊ី នៅក្នុងរឿង «វិស្សមកាលមរណៈ» ដែលជាប្រភេទ រឿងលាយឡំ នឹងក្បាច់គុណ ឈុតឆាកស្នេហា និងមាន ការបញ្ចេញសាច់ បង្អួតភាពសិចស៊ី ក្នុងនោះនាងក៏បាន ហាក់ក្បាច់គុណ ទុកវាយតប់គ្នាជាមួយតួប្រុស ថែមទៀតផង។

ជួបសម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY នៅក្នុងពិធីសម្ពោធរឿង «វិស្សមកាលមរណៈ» របស់ផលិតកម្ម «ចក្រវាឡពេជ្រ ភាពយន្ត» កាលពីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ តារាស្រីវ័យក្មេងដែល ប្រឡូកក្នុងពិភព សិល្បៈ បានប្រមាណ៣ឆ្នាំ កញ្ញា អេន យ៉ាដាវ បានប្រាប់ឲ្យដឹងថា នេះជាលើកទី១ សម្រាប់នាងហើយ ដែលបាន ទទួលសម្តែង រឿងប្រភេទនេះ (មានក្បាច់គុណ) ហើយអ្វីដែលសំខាន់ គឺនាងបានសម្តែង ជាតួកាចឆ្នាស់ឆ្នើម និងសិចស៊ី ចេះទាំងក្បាច់គុណការពារខ្លួន។

តារាស្រីរូបស្អាតនិយម តុបតែងខ្លួនសិចស៊ីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «តាំងពីខ្ញុំចូលសិល្បៈ រហូតមកដល់ ពេលនេះខ្ញុំ មានឱកាសថតរឿង បាន៣រឿងហើយ តែអ្វីដែលខ្ញុំមានការចាប់អារម្មណ៍ និងរំពឹងថា អាចទទួលបានការ គាំទ្រខ្លាំង គឺរឿង “វិស្សមកាលមរណៈ” នេះតែម្តង ព្រោះថារឿងនេះ មានឈុតឆាកច្រើន លាយឡំគ្រប់រសជាតិ មានអ្នកនិពន្ធ និងដឹកនាំដែលមានបទពិសោធន៍ ហើយនៅក្នុងរឿងនេះ ខ្ញុំនឹងខំប្រឹងសម្តែង ឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យរឿងនេះពេលថតចប់ មានលក្ខណៈពិសេសល្អ » ។

តារាស្រីមានឈ្មោះបោះសំឡេង តាមរយៈការសម្តែង រឿង «ថាខូចៗមែន» កញ្ញា អេន យ៉ាដាវ ក៏បានបង្ហាញពីចំណាប់ អារម្មណ៍ ទៅលើវិស័យភាពយន្ត របស់យើងនាពេលបច្ចុប្បន្ននេះផងដែរថា បើទោះជាពេលបច្ចុប្បន្ននេះ មានខ្សែភាព យន្តបរទេស ហូរចូលមក ក្នុងប្រទេសយើងច្រើន ក៏ដោយ តែនាងមិនមានការព្រួយបារម្ភអ្វីឡើយ ព្រោះថា នាងសង្កេត ឃើញថា ភាពយន្តរបស់យើង ក៏មានច្រើនជាងមុន ហើយរឿងនីមួយៗក៏ទទួល បានការគាំទ្រច្រើនដែរ ៕

ការបញ្ចុះតម្លៃ ពិសេសចាប់ពី ១០$ - ១០០$ ជាមួយ ដំណើរកម្សាន្ត ទៅកាន់តំបន់ ទេសចរណ៍ល្បីៗ នាព្រះរាជពិធី បុណ្យអុំទូក ខាងមុខនេះ

$
0
0

ភ្នំពេញ៖ រីករាយឱកាសពិសេស ជាមួយស្រីរ័ត្ន អន្តរជាតិទេសចរណ៍ ដែលមានការបញ្ចុះតម្លៃ ពិសេសចាប់ពី 10$ - 100$ សម្រាប់ការអបអរសាទរ ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខាងមុខនេះ។ សូមលោកអ្នក ជ្រើសរើស ដំណើរកម្សាន្ត របស់យើងខ្ញុំ នឹងទទួលបានអត្ថប្រយោជន៍ ជាច្រើនដូចជា សណ្ឋាគារដ៏ល្អប្រណីត និងអាហារប៊ូហ្វេពិសេស ជាមួយមគ្គុទេស៍មានបទពិសោធន៍ និងទំនួលខុសត្រូវខ្ពស់។ មានផ្តល់ជូនសេវាកម្មពន្យា ឬ ធ្វើថ្មីលើវីសា ប៉ាស្ទ័រកម្ពុជា បរទេស និងលក់សំបុត្រយន្តហោះក្នុងតម្លៃ Promotion ។  

ស្រីរ័ត្នអន្តរជាតិទេសចរណ៍  (SREYRATH INTERNATIONAL TRAVEL AND TOURS) ជាក្រុមហ៊ុនឈានមុខគេ លើចំណាត់ថ្នាក់សេវាកម្មល្អ គុណភាពខ្ពស់ និងពោរពេញទៅដោយទំនុកចិត្ត ក្នុងការរៀបចំដំណើរកម្សាន្ត និង សំបុត្រយន្តហោះទៅគ្រប់ប្រទេស នឹងគ្រប់ទិសដៅក្នុងពិភពលោក។

ស្រីរ័ត្នអន្តរជាតិទេសចរណ៍ ជាជំរើសដ៏ល្អសម្រាប់លោកអ្នកដែលមានបំណងចង់ធ្វើដំណើរកម្សាន្តជាលក្ខណៈពិសេស (VIP) ប៉ុន្តែក្នុងតម្លៃពិសេស បានទាំងសប្បាយ បានទាំងរង្វាន់ជាច្រើនទៀត!!!។

ដំណើរកម្សាន្តក្រៅប្រទេសនាថ្ងៃព្រះរាជពិធីបុណ្យអុំទូក៖
ចេញដំណើរថ្ងៃទី21, 22, 23, 24 ខែវិចិ្ឆកា ឆ្នាំ2015
-    ប្រទេសសឹង្ហបូរី-ម៉ាឡេស៊ី 6ថ្ងៃ តម្លៃត្រឹមតែ 688 $
-    ប្រទេសវៀតណាម 6ថ្ងៃ (សាយហ្គន-ញ៉ាត្រាង-ដាឡាត់) តម្លៃត្រឹមតែ 278 $
-    ប្រទេសថៃ 5ថ្ងៃ (បាងកក-ប៉ាតាយ៉ា) តម្លៃត្រឹមតែ 288 $
-    ប្រទេសថៃ 5ថ្ងៃ (ឈាងម៉ៃ-ឈាងរ៉ៃ)  តម្លៃត្រឹមតែ 558 $
-    ប្រទេសចិន 6ថ្ងៃ (ហុងកុង-សិនចិន-ជូហៃ-ម៉ាកាវ-តៃវ៉ាន់) តម្លៃត្រឹមតែ 888 $
-    ប្រទេសចិន 8ថ្ងៃ (ប៉េកាំង-សៀងហៃ-ស៊ូចូវ-ហានចូវ) តម្លៃត្រឹមតែ 1188 $
-    ប្រទេសកូរ៉េ 6ថ្ងៃ តម្លៃត្រឹមតែ 1388 $
-    ប្រទេសជប៉ុន 7ថ្ងៃ តម្លៃត្រឹមតែ 2888 $

ដំណើរកម្សាន្តក្នុងប្រទេសថ្ងៃព្រះរាជពិធីបុណ្យអុំទូក៖
ចេញដំណើរថ្ងៃទី21 ខែវិចិ្ឆកា ឆ្នាំ2015
-    ខេត្តរតនៈគីរី  4ថ្ងៃ តម្លៃតែ 145 $
-    ខេត្តមណ្ឌល គីរី  3ថ្ងៃ តម្លៃតែ 115 $

សេវាកម្មល្អ អាហារឆ្ងាញ់ មគ្គុទេសក៍រស់រាយរាក់ទាក់ សណ្ឋាគារលំដាប់ផ្កាយ គុណភាព និងការទទួលខុសត្រូវ ខ្ពស់ ជាគោលដៅចំបងបំផុតរបស់ក្រុមការងារយើងខ្ញុំ។
ទំនាក់ទំនងផ្នែកដំណើរកម្សាន្ត(Tours)
081 31 2222, 015 824 449, 010 30 2222, 012 58 555 1
093 666 288, 016 273 222, 023 224 999, 023 8888 49
ទំនាក់ទំនងផ្នែកសំបុត្រយន្តហោះ(Ticketing)
023 220 209, 023 8888 49, 010 30 2222, 016/012 99 77 59
016 99 77 17,012 26 26 31, 011 999 332, 097 712 81 88
012 87 69 74, 093 666 188
ស្រីរ័ត្ន អន្តរជាតិទេសចរណ៏ និង ដំណើរកម្សាន្ត
SREY RATH INTERNATIONAL TRAVEL AND TOURS
សាខាកម្ពុជាក្រោម៖ ផ្ទះលេខ187, មហាវិថីកម្ពុជាក្រោម (ចុះពីផ្សារថ្មីជិតស្តុបណានជីង)
H/P        : 081 31 2222, 078 8888 49, 070 8888 49, 097 2 8888 59
Tel         : 023 8888 49, 023 880 381, Fax: (855-23) 224 423
Hotline :  016 961 888/097 7 021 888
សាខាព្រះមុនីវង្ស៖ អគារលេខ 62& 64E, មហាវិថីព្រះមុនីវង្សកែងមហាវិថីកម្ពុជាក្រោម
H/P: 015 82 444 9, 010 30 2222, 093 666 288, 012 58 55 51,016 273 222
Tel: 023 224 999, 023 220 209, 023 210 927, Fax: (855-23) 224 423
SKYPE: sitt168, YM: sreyrathair_sit@yahoo.com, www.sitcambodiatours.com
Email        : tours@sitcambodiatours.com, ticketing@sitcambodiatours.com
Follow us on Face book: https://www.facebook.com/sreyrathtravelpage

Viewing all 5882 articles
Browse latest View live